សារសុវត្ថិភាពអនឡាញ

វាសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវដឹងអំពីរបៀបរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ

សារសម្រាប់កុមារ

សកម្មភាពទាំងនោះរួមមាន ការចែកចាយរូបភាពអាក្រាត ការបង្ខំនរណាម្នាក់ឱ្យផ្ញើរូបភាពបែបមិនសមរម្យតាមអនឡាញ និងការបង្ហាញឱ្យអ្នកដទៃឃើញនូវរូបភាពអាសអាភាសដែលផ្ទុយពីឆន្ទះរបស់គេ។

វាមិនមានបញ្ហាអ្វីដែលនិយាយថា “ទេ” ចំពោះនរណាម្នាក់ដែលកំពុងតែសុំអោយអ្នកធ្វើអ្វីមួយដែលអ្នកមិនមានផាសុខភាពតាមអនឡាញ។

មិត្តល្អគឺមានន័យថា អ្នកមិនដែលស្នើសុំរូបភាពអាក្រាតកាយរបស់នរណាម្នាក់ ដែលអាចអោយពួកគេមានគ្រោះថ្នាក់ ហើយធ្វើគេមានអារម្មណ៍មិនស្រួលនោះទេ។

ប្រសិនបើមានស្ថានភាពមិនត្រឹមត្រូវ នោះវាពិតជាមិនត្រឹមត្រូវមែនហើយ!

ប្រសិនបើនរណាម្នាក់ផ្ញើសារដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ពេលខ្លះការដែលមិនឆ្លើយតបទៅវិញ គឺជាជម្រើសដ៏ល្អបំផុត។ ប្រសិនបើគេបន្តរំខាន អ្នកត្រូវរាំងខ្ទប់ និង/ឬ រាយការណ៍ពីបុគ្គលនោះ។

ការមើលរូបអាសអាភាសមនុស្សពេញវ័យមិនមែនជាមធ្យោបាយដើម្បីរៀនពីការរួមភេទទេ។ វាពិពណ៌នាអំពីទំនាក់ទំនងមិនច្បាស់លាស់ដែលជារឿយៗមានអាកប្បកិរិយាបំពាន និងបង្កើនហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទ។ ចូរសាកសួរមនុស្សពេញវ័យដែលអាចទុកចិត្តបាន ឬរៀនពីប្រភពដែលមានសុវត្ថិភាព។

ចូរចងចាំថា មិនមែនជនចម្លែកទាំងអស់ដែលអ្នកជួបតាមអនឡាញមានចេតនាល្អនោះទេ។

មានមិត្តភក្តិច្រើនតាមប្រព័ន្ធអ៊ីនធឺណិតអាចធ្វើឱ្យអ្នកសប្បាយរីករាយ ក៏ប៉ុន្តែវាក៏មានហានិភ័យផងដែរ។ សូមកំណត់មនុស្សដែលអ្នកស្នើសុំធ្វើជាមិត្តតាមអនឡាញ។ មិនមែនគ្រប់គ្នាសុទ្ធតែអាចឃើញព័ត៌មានអ្នកបានទេ។

នៅពេលណាដែលអ្នកទទួលបានការស្នើសុំពីជាមិត្តតាមអនឡាញ ត្រូវពិនិត្យមើលសាវតារបស់គេមុនពេលទទួលយក។ ជនល្មើសផ្លូវភេទតាមអនឡាញមួយចំនួននឹងប្រើប្រវត្តិរូបក្លែងក្លាយដើម្បីទទួលបានការទុកចិត្តពីអ្នក។

ការជួបមនុស្សម្នាក់ដែលអ្នកទើបតែជួបតាមអ៊ីនធឺណិតអាចមានគ្រោះថ្នាក់។ ប៉ន្តែ ប្រសិនបើអ្នកបានពិនិត្យមើលស្ថានភាព ហើយសំរេចថាវាមានសុវត្ថិភាពក្នុងការជួប សូមប្រាកដថាអ្នកប្រាប់មនុស្សពេញវ័យដែលទុកចិត្តអំពីរឿងនោះ ជួបគ្នានៅកន្លែងសាធារណៈ និងមានអ្នកទៅជាមួយ។

សូម្បីតែអ្នកផ្ញើរូបភាពដែលមានស្លៀកពាក់ពេញលេញក៏ដោយ ក៏ជនល្មើសខ្លះអាចប្រើកម្មវិធីកាត់តផ្សេងៗ ដើម្បីកែប្រែរូបភាពដើមទៅជារូបភាពបែបអាក្រាតបានដែរ។

គេហទំព័រមួយចំនួនមានផ្ទុកឯកសារដែលអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យអ្នកប្រឈមនឹងការរំលោភបំពានផ្លូវ ភេទ។ សូមប្រុងប្រយ័ត្ននៅពេលស្វែងរកលើអ៊ីនធឺណិត ហើយកុំចូលគេហទំព័រដែលមើលទៅគួរឱ្យសង្ស័យ ឬទាញយកឯកសារដែលមិនបានបញ្ជាក់ត្រឹមត្រូវ។

ការរក្សាទុកលេខសម្ងាត់ និងឈ្មោះគណនេយ្យជារបស់ឯកជន វាជួយរក្សាព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព ហើយអ្នកមិនគួរប្រាប់អ្នកផ្សេង រួមទាំងមិត្តជិតស្និតរបស់អ្នកក៍ដោយ។

ការយល់ដឹងអំពីហានិភ័យដែលមានជាមួយការប្រើប្រាស់អ៊ីនធឺណិតនឹងអនុញ្ញាតឱ្យអ្នកមានបទពិសោធន៏ ដែលមានសុវត្ថិភាពនិងល្អប្រសើរ។

អ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើតាមអនឡាញមានដានឌីជីថល ហើយគេអាចតាមដានបាន។

វាជួយរក្សាព័ត៌មានរបស់អ្នកអោយមានសុវត្ថិភាព។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានទាញយកប្រយោជន៍ ប្រសិនបើមើលឃើញដោយមនុស្សមិនល្អ ហើយធ្វើឱ្យអ្នកមានគ្រោះថ្នាក់។ ប្រសិនបើអ្នកសំរេចចិត្តបញ្ចូលព័ត៌មានតាមអនឡាញ សូមប្រាកដថាវាមិនមែនជារឿងផ្ទាល់ខ្លួនទេ ហើយវាអាចត្រូវបានគេប្រើដើម្បីប្រឆាំងនឹងអ្នក។

អ្វីដែលអ្នកបញ្ចេញតាមអនឡាញគឺស្ទើរតែមិនអាចដកចេញវិញបានឡើយ។ ប្រសិនបើអ្នកសម្រេចចិត្តបង្ហោះ អ្នកត្រូវប្រាកដថាវាជាអ្វីដែលមិនបង្កឱ្យអ្នកមានវិប្បដិសារីនៅពេលខាងមុខ។

ទោះបីជាការប្រាស្រ័យទាក់ទងគ្នាតាមកម្មវិធីអនឡាញផ្សេងៗហាក់មានលក្ខណៈឯកជន គេអាចថតខ្លឹមសារនោះ និងចែកចាយជាសាធារណៈ។ សូមបង្ហោះតែអ្វីដែលមានសុវត្ថិភាពតាមអនឡាញ។

ការផ្សាយផ្ទាល់គឺស្រដៀងគ្នានឹងការបង្ហាញជាសាធារណៈ។ ទោះបីជាត្រូវបានធ្វើនៅក្នុងកន្លែងឯកជនក៏ដោយ ក៏វាអាចត្រូវបានគេថត និងចែកចាយ។ ពេលប្រើប្រាស់កម្មវិធីផ្សាយផ្ទាល់ សូមប្រាកដថាអ្នកមានអារម្មណ៍ស្រួលជាមួយអ្នកដែលឃើញអ្វីដែលអ្នកបង្ហោះ ហើយវាមិនអាចបង្កអន្តរាយដល់អ្នកបានទេ។

ហ្គេមអនឡាញជាវេទិកាឈានមុខគេមួយដែលជនល្មើសផ្លូវភេទតាមអនឡាញប្រើដើម្បីទាក់ទងកុមារ។ សូមប្រុងប្រយ័ត្ននៅពេលមានអ្នកព្យាយាមរាប់អានជាមិត្តតាមការលេងហ្គេម។

ការចែកចាយរូបភាព និងសម្ភារៈអាសអាភាសកុមារតាមអនឡាញជាបទល្មើសធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យជាប់ពន្ធនាគារ។

ពេលដែលរូបភាពរបស់អ្នកត្រូវបានបញ្ជូនទៅ អ្នកមិនអាចគ្រប់គ្រងវាបានឡើយ ហើយវាក៏អាចទៅដល់ដៃបុគ្គលមិនល្អក៏ថាបាន។

ប្រសិនបើនរណាម្នាក់ដែលអ្នកទើបតែជួបតាមអនឡាញព្យាយាមបង្វែរការសន្ទនាទៅរកផ្លូវភេទ វាជាសញ្ញាមិនស្រួលហើយ។ ទង្វើនេះត្រូវបានធ្វើឡើងជាញឹកញាប់ដោយអ្នកលួងលោមតាមអនឡាញដែលព្យាយាមកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ សូមចងចាំថាអ្នកមានជម្រើសក្នុងការរាំងខ្ទប់ និងរាយការណ៍ករណីនោះបាន។

ជនល្មើសផ្លូវភេទលើកុមារអាចទាញយកប្រយោជន៍ពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានបង្ហោះតាមអនឡាញដើម្បីលួងលោមអ្នក និងទទួលបានការទុកចិត្តពីអ្នក។

ប្រសិនបើមាននរណាម្នាក់ដែលអ្នកបានជួបតែតាមអនឡាញផ្តល់អំណោយ អោយលុយសម្រាប់ការលេងហ្គេម ឬអ្វីផ្សេងទៀតដែលអ្នកចង់បាន សូមមានការប្រុងប្រយ័ត្ន។ នេះអាចជាសញ្ញាមួយដែលបង្ហាញថាពួកគេកំពុងព្យាយាមលួងលោមអ្នក។

ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាត្រូវគេគំរាមកំហែងតាមអនឡាញ សូមពិគ្រោះជាមួយអ្នកដទៃដើម្បីសុំ ជំនួយ។ សូមកុំដោះស្រាយវាតែម្នាក់ឯង!

ការទទួលរងការរំលោភបំពានផ្លូវភេទអាចរងផលប៉ះពាល់ផ្លូវអារម្មណ៍ និងរាងកាយលើកុមារ ប៉ុន្តែការស្វែងរកជំនួយអាចស្ដារនូវទំនុកចិត្តរបស់កុមារ និងធ្វើឲ្យស្ថានភាពល្អប្រសើរឡើងវិញបាន។

ខណៈពេលដែលមានរឿងជាច្រើនដើម្បីទទួលបានពីការនៅលើអ៊ីនធឺណិត វាជាការល្អបំផុតដើម្បីឱ្យមានតុល្យភាពជាមួយនឹងជីវិតក្រៅអ៊ីនធឺណិតរបស់អ្នក។

ប្រសិនបើអ្នកដឹងពីករណីនៃការរំលោភបំពានផ្លូវភេទតាមអនឡាញ សូមរាយការណ៍!

ការទប់ស្កាត់វាគឺចាប់ផ្តើមពីការយល់ដឹងអំពីគ្រោះថ្នាក់ និងដឹងពីកន្លែងដែលត្រូវរាយការណ៍អំពីអាកប្បកិរិយាគួរឱ្យសង្ស័យ។

ការរាយការណ៍របស់អ្នកអាចផ្ដល់លទ្ធភាពក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដើម្បីទទួលបានការសង្គ្រោះ និង/ឫអ្នកប្រព្រឹត្តល្មើសនឹងទទួលទោសតាមច្បាប់។

kmKhmer
Scroll to Top