កុមារ និងយុវជន

សម្គាល់

សូមកត់សម្គាល់ថាព័ត៌មាននៅលើទំព័រនេះមិនមានបំណងរារាំងអ្នកពីការប្រើប្រាស់អ៊ីនធឺណិត ឬខ្លាចនរណាម្នាក់ដែលអ្នកជួបតាមអ៊ីនធឺណិតឡើយ។ វាមានបំណងផ្តល់ឱ្យអ្នកនូវចំណេះដឹងដែលអ្នកត្រូវការដើម្បីស្គាល់ពីហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត និងការពារវាមិនឱ្យកើតឡើង ដើម្បីឱ្យអ្នកទទួលបានបទពិសោធសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត។

Featured Video

កុមារគ្រប់រូបអាចទទួលរងនូវការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត ទោះយ៉ាងណាដោយការប្រុងប្រយ័ត្ន និងឆ្លាតវៃក្នុងការប្រើប្រាស់អ៊ីនធឺណិត អាចជួយឱ្យអ្នកជៀសវាងពីគ្រោះថ្នាក់ និងមានសុវត្ថិភាពនៅលើអ៊ីនធឺណិត។

តើការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារគឺជាអ្វី?

ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារកើតឡើងលើទាំងក្មេងប្រុសនិងក្មេងស្រី។ ជនល្មើសអាចជាមនុស្សចម្លែក ឬជាមនុស្សដែលជិតស្និទ្ធនឹងអ្នក។

ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារកើតឡើងនៅពេលដែលមនុស្សណាម្នាក់ (ជាទូទៅជាមនុស្សពេញវ័យ ទោះជាយ៉ាងណាក៏អាចកើតឡើងដោយកុមារដទៃទៀត និងមនុស្សវ័យក្មេងផងដែរ) ប្រព្រឹត្តសកម្មភាពផ្លូវភេទលើកុមារ ទាំងដោយការបង្ខំ ឬដោយប្រើវិធីសាស្ត្របញ្ចុះបញ្ចូល។ ពេលខ្លះជនល្មើសនឹងផ្តល់អ្វីមួយជាថ្នូរនឹងសកម្មភាពផ្លូវភេទរបស់កុមារ។ វាអាចជាប្រាក់ អំណោយ ការបង់ថ្លៃសាលា។ល។ នៅពេលមានការដោះដូរអ្វីមួយរវាងជនល្មើសនិងកុមារ វានឹងត្រូវបានកំណត់ថាជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសកម្មភាពផ្លូវភេទនោះគ្រាន់តែបំពេញចំណង់ផ្លូវភេទរបស់ជនល្មើស វានឹងត្រូវបានកំណត់ថាជាការរំលោភបំពានផ្លូវភេទលើកុមារ

ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទអាចអាចកើតឡើងដោយការប៉ះពាល់ផ្ទាល់រវាងជនល្មើសនិងកុមារ ហើយពេលខ្លះវាអាចកើតឡើងដោយគ្មានការប៉ះពាល់ផ្ទាល់ទេ។ ការរំលោភបំពានផ្លូវភេទរួមមាន៖ការរំលោភសេពសន្ថវៈ ការស្ទាបអង្អែលផ្លូវភេទលើកុមារឬឱ្យកុមារស្ទាបអង្អែលជនល្មើស ឬការបង្ខិតបង្ខំកុមារឱ្យរួមភេទជាមួយជនល្មើសឬជាមួយអ្នកដទៃ។ ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទដែលគ្មានការប៉ះពាល់ផ្ទាល់រួមមាន៖​ ការថតរូប ឬថតវីដេអូកុមារបែបផ្លូវភេទ ការបង្ហាញកុមារនូវរូបភាពឫសម្ភារៈអាសអាភាស និងលើកទឹកចិត្តកុមារឱ្យប្រព្រឹត្តសកម្មភាពផ្លូវភេទ។

ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត

ករណីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទបានកើនឡើងលើប្រព័ន្ធអ៊ីនធឺណិត ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICTs) ។ ជនល្មើសផ្លូវភេទលើកុមារកំពុងទាញយកប្រយោជន៍ពីភាពងាយស្រួលក្នុងការទាក់ទងជាមួយកុមារតាមរយៈកម្មវិធីទំនាក់ទំនងអនឡាញ និងគេហទំព័រអ៊ីនធឺណិត ដើម្បីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ ការប្រាស្រ័យទាក់ទងតាមអនឡាញអាចនាំឱ្យជនល្មើសណាត់ជួបជាមួយកុមារដោយផ្ទាល់ក្នុងគោលបំណងផ្លូវភេទ ឬអាចបញ្ចប់ដោយគ្មានការប៉ះពាល់ផ្ទាល់រវាងជនល្មើសនិងកុមារដោយការកេងប្រវ័ញ្ចផ្លូវភេទកើតឡើងតាមតែនៅលើអ៊ីនធឺណិតប៉ុណ្ណោះ។ ជនល្មើសអាចបញ្ចុះបញ្ចូលកុមារឱ្យផ្ញើរូបថត ឬបង្កើតវីដេអូដែលមានលក្ខណៈ​​​អាក្រាត ឬបែបផ្លូវភេទ ឬអាចព្យាយាមបញ្ជូនរូបភាពបែបនេះដល់កុមារ។

នៅពេលដែលគ្មានការប៉ះពាល់ផ្ទាល់កើតឡើង វាអាចធ្វើឱ្យកុមារមានការភ័ន្តច្រឡំថាវាមិនមែនជាការរំលោភបំពាននោះទេ ប៉ុន្តែតាមពិតពួកគេកំពុងរងការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញក្នុងទម្រង់ណាមួយ។ ពួកគេថែមទាំងអាចយល់ខុសថា ប្រសិនបើពួកគេចូលរួមក្នុងសកម្មភាពបែបនេះ ពួកគេនឹងត្រូវរងការស្តីបន្ទោស ដែលអាចនាំឱ្យមានផលវិបាកខាងផ្លូវចិត្តធ្ងន់ធ្ងរ។ ប៉ុន្តែវាសំខាន់ដែលត្រូវចងចាំថាកុមារមិនត្រូវរងស្តីបន្ទោសចំពោះការរំលោភបំពានដែលបានកើតឡើងចំពោះពួកគេឡើយ។

ការស្វែងយល់បន្ថែមអំពីប្រធានបទនេះនឹងជួយឱ្យអ្នកយល់ពីវិធីការពារខ្លួនអ្នកពីគ្រោះថ្នាក់ ហើយដឹងពីអ្វីដែលត្រូវធ្វើក្នុងករណីដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលរងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត។

ការជជែកកំសាន្ដជាមួយមនុស្សចម្លែកលើប្រព័ន្ធអនឡាញ

មនុស្សចម្លែកលើប្រព័ន្ធអនឡាញ សំដៅទៅមនុស្សដែលអ្នកទាក់ទងជាមួយតាមអ៊ីនធឺណិត ប៉ុន្តែអ្នកមិនដែលជួបពួកគេដោយផ្ទាល់ទេ។ ទោះបីជាអ្នកបានជជែកជាមួយមនុស្សនោះអស់រយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ក៏ដោយ ប្រសិនបើពួកគេមិនស្គាល់អ្នកផ្ទាល់ ពួកគេនៅតែត្រូវបានគេចាត់ទុកថាជាមនុស្សចម្លែក។

ទោះបីជាការនិយាយជាមួយមនុស្សចម្លែកតាមអ៊ីនធឺណិតមានអត្ថប្រយោជន៍ជាច្រើនដូចជាអនុញ្ញាតឱ្យអ្នកជួបមនុស្សថ្មី និងបង្កើតមិត្តភក្ដិថ្មីក៏ដោយ វាជាការសំខាន់ណាស់ដែលត្រូវដឹងពីហានិភ័យ និងប្រុងប្រយ័ត្នចំពោះទំនាក់ទំនងរបស់អ្នកជាមួយមនុស្សចម្លែកលើប្រព័ន្ធអនឡាញ។

មនុស្សគ្រប់គ្នានៅលើអ៊ីនធឺណិតមិនមែនសុទ្ធបង្ហាញអត្តសញ្ញាណពិតរបស់ពួកគេនោះទេ។ នៅពេលអ្នកជួបមនុស្សណាម្នាក់នៅក្រៅអ៊ីនធឺណិត អ្នកនឹងដឹងភ្លាមៗថាពួកគេជាប្រុសឫស្រី ចាស់ឬក្មេង បរទេសឬមិនមែន។ ល។ នៅលើប្រព័ន្ធអ៊ីនធឺណិត វាងាយស្រួលក្នុងការបន្លំធ្វើជានរណាម្នាក់។ ជនល្មើសផ្លូវភេទលើកុមារក៍ទាញយកប្រយោជន៍ពីអ៊ីនធឺណិតដែរ ហើយអាចក្លែងបន្លំធ្វើជាមនុស្សផ្សេងដើម្បីទទួលបានការទុកចិត្តពីអ្នក ខណៈចេតនាពិតប្រាកដរបស់ពួកគេគឺបង្កើតទំនាក់ទំនងជាមួយអ្នកក្នុងគោលបំណងផ្លូវភេទ។ ពួកគេអាចប្រាប់អ្នកនូវអ្វីដែលអ្នកចង់ស្ដាប់ ផ្តល់ការដូរដល់អ្នក ឬធ្វើការសន្យាណាមួយដែលធ្វើឱ្យអ្នកចង់ទាក់ទងជាមួយពួកគេ។

ដំណើរការនៃការក៍សាងទំនាក់ទំនងជាមួយកុមារតាមអនឡាញក្នុងគោលបំណងផ្លូវភេទត្រូវបានគេហៅថា ការលួងលោមតាមប្រព័ន្ធអនឡាញជនល្មើសផ្លូវភេទលើកុមារ ប្រើវិធីសាស្ត្រនេះដើម្បីទទួលបានការទុកចិត្តពីកុមារ និងធ្វើឱ្យពួកគេជឿថាពួកគេអាចទុកចិត្តបាន។ តាមរយៈការរៀបចំអារម្មណ៍របស់កុមារ វាកាន់តែធ្វើឱ្យងាយស្រួលក្នុងការរំលោភបំពានលើកុមារ ហើយថែមទាំងអាចគ្រប់គ្រងពួកគេបានទៀតផងដែរ។

តើជនល្មើសផ្លូវភេទលើកុមារតាមអនឡាញអាចទាក់ទងកុមារបានយ៉ាងដូចម្ដេច?

ការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតកើតឡើងក្នុងទម្រង់ផ្សេងៗ​ ដូចជាតាមរយៈបណ្តាញទំនាក់ទំនងសង្គម កម្មវិធីជជែកកំសាន្ត កម្មវិធីផ្ញើសារ ហ្គេមអនឡាញ និងកម្មវិធីផ្សេងៗទៀត។ កម្មវិធីទាំងឡាយដែលអ្នកកំពុងប្រើដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភក្តិរបស់អ្នក គឺជាកម្មវិធីដូចគ្នាដែលជនល្មើសផ្លូវភេទលើកុមារប្រើសម្រាប់ទាក់ទងជាមួយកុមារ។

គ្រប់គណនីលើអ៊ីនធឺណិតដែលអ្នកប្រើប្រាស់ សូមប្រាកដថាអ្នកបានធ្វើការកំណត់ភាពឯកជនដូច្នេះមានតែមិត្តភក្តិ និងមនុស្សដែលអ្នកស្គាល់ប៉ុណ្ណោះអាចទាក់ទងអ្នក និងមើលព័ត៌មានរបស់អ្នកបាន។ អ្នកក៏ត្រូវប្រាកដថារាល់ព័ត៌មានដែលអ្នកសរសេរអំពីខ្លួនអ្នកនឹងមិនបង្ហាញពីព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីការកំណត់ភាពឯកជនរបស់អ្នក សូមចុចនៅទីនេះ។

ប្រសិនបើអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយមនុស្សចម្លែកលើអ៊ីនធឺណិត ចូរចងចាំនូវវិធានសុវត្ថិភាពខាងក្រោមអំពីអ្វីដែលអ្នកគួរ និងមិនគួរធ្វើដើម្បីជួយអ្នកឱ្យមានសុវត្ថភាព៖

អ្នកមិនគួរ៖

  • បង្ហោះ ឫផ្តល់ឱ្យនូវរាល់ព័ត៌មានផ្ទាល់ខ្លួនអំពីខ្លួនអ្នក។ វាអាចធ្វើឱ្យអ្នកងាយរងគ្រោះពីសំណាក់ជនល្មើសផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត និងអនុញ្ញាតឱ្យពួកគេប្រើព័ត៌មាននេះដើម្បីធ្វើការលួងលោមអ្នក និងងាយស្រួលបង្កើតទំនាក់ទំនងជាមួយអ្នក។
  • ផ្ញើរូបភាពរបស់អ្នកទៅកាន់មនុសុ្សចម្លែកតាមអនឡាញ ជាពិសេសរូបភាពបែបស្និទ្ធស្នាល។ រូបភាពគឺជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយគួរចែករំលែកតែជាមួយមនុស្សដែលអ្នកស្គាល់ និងទុកចិត្តប៉ុណ្ណោះ ខណៈដែលរូបភាពបែបស្និទ្ធស្នាលមិនគួរត្រូវបានផលិត ឬចែកចាយឡើយ។ នៅពេលរូបភាពមួយត្រូវបានបញ្ចូលតាមអ៊ីនធឺណិត វាអាចទៅដល់មនុស្សគ្រប់គ្នា ហើយត្រូវបង្ហាញជាសាធារណៈ ឬត្រូវបានគេប្រើប្រាស់ដោយអ្នកមិនបានរំពឹងទុក។
  • ទទួលយកកាដូពីមនុស្សចម្លែកដែលអ្នកទើបតែស្គាល់តាមអនឡាញ។ អ្នកមិនដឹងពីចេតនាពិតប្រាកដរបស់មនុស្សចម្លែកដែលផ្តល់កាដូដល់អ្នកតាមអ៊ីនធឺណិតទេ។ ពួកគេអាចធ្វើវាជាផ្នែកមួយនៃដំណើរការនៃការលួងលោមដើម្បីទទួលបានការទុកចិត្តពីអ្នក ឬពួកគេអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកាតព្វកិច្ចផ្តល់អ្វីមួយដល់ពួកគេត្រឡប់មកវិញនៅពេលក្រោយ ហើយប្រើវាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
  • ចុចលើតំណភ្ជាប់គេហទំព័រអ៊ីនធឺណិតដែលអ្នកមិនស្គាល់ ឬបើកឯកសារគួរឱ្យសង្ស័យដែលបានផ្ញើឱ្យអ្នកដោយមនុស្សចម្លែកតាមអនឡាញ។ អ្នកអាចឃើញមាតិកាដែលមិនសមរម្យ ឬឆ្លងមេរោគនៅពេលចុចលើតំណរភ្ជាប់មកពីប្រភពដែលមិនស្គាល់។ ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលចូលទៅកាន់គេហទំព័រណាមួយ ឬបើកឯកសារដែលមិនស្គាល់ ឫគ្មានប្រភពច្បាស់លាស់។
  • ជួបផ្ទាល់ជាមួយមនុស្សចម្លែកដែលអ្នកទើបតែស្គាល់តាមអ៊ីនធឺណិតដោយខ្លួនឯង។ វាអាចមានគ្រោះថ្នាក់ក្នុងការជួបមនុស្សដែលអ្នកបានស្គាល់តាមអ៊ីនធឺណិត ព្រោះពួកគេអាចបន្លំអត្តសញ្ញាណពិតប្រកដរបស់ពួកគេ។ ប្រសិនបើអ្នកសម្រេចចិត្តជួបជាមួយមនុស្សដែលអ្នកទើបតែស្គាល់តាមអ៊ីនធឺណិត សូមប្រាកដថាអ្នកប្រាប់មនុស្សពេញវ័យដែលទុកចិត្តអំពីវា ណាត់ជួបនៅទីសាធារណៈ និងល្អបំផុតត្រូវមានមនុស្សធំទៅជាមួយ។

អ្នកគួរតែ៖

  • ប្រុងប្រយ័ត្នចំពោះមនុស្សដែលអ្នកស្គាល់តាមអ៊ីនធឺណិត។ ត្រូវចងចាំថាមិនមែនមនុស្សគ្រប់គ្នាដែលរួសរាយរាក់ទាក់តាមអ៊ីនធឺណិតមានចេតនាល្អ ឬជាមនុស្សដែលអ្នកអាចជឿទុកចិត្តបានទេ ដូច្នេះវាអាចជួយអ្នកអោយមានការប្រុងប្រយ័ត្ននៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សចម្លែក។
  • ដឹងអំពីឥរិយាបទគួរឱ្យសង្ស័យតាមអ៊ីនធឺណិត។ ប្រយ័ត្នចំពោះឥរិយាបទណាមួយមិនសមរម្យតាមអ៊ីនធឺណិត។ ឧទាហរណ៍ មនុស្សចម្លែកតាមអ៊ីនធឺណិតកំពុងសួរអ្នកអំពីព័ត៌មានផ្ទាល់ខ្លួនជាច្រើន ព័ត៌មានលើប្រវត្តិរូបរបស់ពួកគេមិនស៊ីសង្វាក់គ្នានឹងអ្វីដែលពួកគេប្រាប់អ្នក ផ្តល់ឱ្យអ្នកនូវអ្វីដែលអ្នកចង់បាននិងធ្វើដូចមិនរំពឹងអ្វីត្រឡប់មកវិញ ចង់និយាយជាលក្ខណៈឯកជន និយាយអំពីប្រធានបទផ្លូវភេទឫអាសអាភាស និងព្យាយាមបញ្ចុះបញ្ចូលអ្នកឱ្យធ្វើដូចគ្នា។ ល។
  • រាយការណ៍អំពីនរណាម្នាក់ដែលកំពុងយាយីអ្នក ឬផ្ញើរូបភាពឫសម្ភារៈមិនសមរម្យដល់អ្នកតាមអ៊ីនធឺណិត។ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត អ្នកគួរតែរាយការណ៍ភ្លាមៗ។ វានឹងជួយបញ្ឈប់ការរំលោភបំពាន និងបង្ការអ្នកដទៃពីគ្រោះថ្នាក់។

មួយនៃទម្រង់សំខាន់ៗនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត គឺពាក់ព័ន្ធនឹងការផលិតក៏ដូចជាការចែកចាយនូវសម្ភារៈផ្លូវភេទដែលពាក់ព័ន្ធនឹងកុមារ។

តើអ្វីជាសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ (CSAM)?

សម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ (CSAM) រួមមានរូបថត វីដេអូ និងការថតសំឡេងរបស់កុមារនៅក្នុងស្ថានភាពផ្លូវភេទ។

ការចែកចាយ កាលក់ ការបង្ហាញ ការដាក់តាំង ឬការបញ្ចាំងរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារជាសាធារណៈគឺជាបទឧក្រិដ្ឋមួយនៅក្នុងប្រទេសកម្ពុជា ហើយអាចត្រូវបានផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផលិតសម្ភារៈបែបនេះក្នុងគោលបំណងចែកចាយជាសាធារណៈ។

ទោះបីជាកុមារមានអាយុលើសពីអាយុស្របច្បាប់នៃការយល់ព្រមរួមភេទ (អាយុ១៥ឆ្នាំ នៅកម្ពុជា) និងយល់ព្រមអនុវត្តសកម្មភាពផ្លូវភេទជាមួយមនុស្សពេញវ័យក៏ដោយ ប្រសិនបើរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារត្រូវបានផលិត ហើយក្រោយមកត្រូវបានចែកចាយ កុមារត្រូវបានរងកេងប្រវ័ញ្ចផ្លូវភេទ ហើយវាត្រូវបានចាត់ជាបទល្មើស។

រូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារអាចត្រូវបានកាន់កាប់ដោយជនល្មើសសម្រាប់ធ្វើការជម្រិតគំរាម បង្ខិតបង្ខំ បោកបញ្ឆោត ឬបញ្ចុះបញ្ចូលកុមារឱ្យបង្កើតសម្ភារៈផ្លូវភេទ ឬជំរុញឱ្យកុមារស្ម័គ្រចិត្តដោយខ្លួនឯង។

តើអ្វីជាការផ្សាយផ្ទាល់តាមអនឡាញ?

ការផ្សាយផ្ទាល់តាមអនឡាញ គឺជាការចាក់ផ្សាយនៅលើអ៊ីនធឺណិតនូវវីដេអូសកម្មភាពដែលកំពុងកើតឡើង។ មានកម្មវិធីផ្សេងៗគ្នាជាច្រើនដែលអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូ ហើយអាចផ្សាយបន្តផ្ទាល់ដល់ទស្សនិកជនសាធារណៈ ឬក្រុមមិត្តភក្តិដែលបានជ្រើសរើស។

ទាំងការធ្វើវីដេអូផ្សាយផ្ទាល់ និងការមើលវីដេអូដែលកំពុងផ្សាយផ្ទាល់មានហានិភ័យផ្សេងៗគ្នាដែលយើងនឹងជួយអ្នកឱ្យយល់ និងចេះរក្សាសុវត្ថិភាព៖

ការធ្វើវីដេអូផ្សាយផ្ទាល់

ការបង្ហោះវីដេអូផ្សាយផ្ទាល់របស់អ្នកតាមរយៈកម្មវិធីផ្សាយផ្សេងៗតាមអ៊ីនធឺណិត អាចជាការមួយដែលផ្ដល់ភាពរីករាយ ហើយមើលទៅដូចជាវិធីល្អក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ហើយបង្ហាញពួកគេនូវអ្វីដែលអ្នកកំពុងធ្វើ។ ទោះជាយ៉ាងណា វាជាការសំខាន់ដែលត្រូវដឹងថាការផ្សាយផ្ទាល់តាមអនឡាញក៏អាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដែរផងដែរ។

ទោះបីជានៅលើកម្មវិធីមួយចំនួន វីដេអូដែលបានផ្សាយផ្ទាល់នឹងត្រូវលុបចេញដោយស្វ័យប្រវត្តិបន្ទាប់ការផ្សាយផ្ទាល់ក្នុងរយៈពេលជាក់លាក់ណាមួយ វីដេអូផ្សាយផ្ទាល់នោះអាចត្រូវបានថតទុក និងប្រើនៅពេលក្រោយសម្រាប់គោលបំណងណាមួយ។ ចូរចងចាំថានៅពេលណាដែលអ្នកគិតអំពីការផ្សាយផ្ទាល់នូវវីដែអូអ្វីមួយ អ្នកនឹងមិនចង់ឱ្យមនុស្សទាំងអស់វានោះទេ។

ការផ្សាយផ្ទាល់តាមអនឡាញ ក៏បានក្លាយជាមធ្យោបាយសម្រាប់ជនល្មើសផ្លូវភេទតាមអនឡាញដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើកុមារផងដែរ។ កុមារជាច្រើនត្រូវបានបញ្ចុះបញ្ចូល ឫលួងលោមឱ្យធ្វើសកម្មភាពផ្លូវភេទនៅមុខកាំមេរ៉ាផ្សាយផ្ទាល់ ដើម្បីដោះដូរជាមួយកាដូ ឫវត្ថុមានតម្លៃអ្វីមួយ ដូចជាប្រាក់ជាដើម។ ពួកគេអាចបញ្ចុះបញ្ចូលកុមារ ហើយបោកបញ្ឆោតកុមារឱ្យគិតថាវាអាចមើលឃើញតែពីរនាក់ប៉ុណ្ណោះ ប៉ុន្តែតាមពិតត្រូវបានថតទុក និងចែកចាយបន្តទៅកាន់អ្នកដទៃ។

ការមើលវីដេអូដែលកំពុងផ្សាយផ្ទាល់

មើលវីដេអូផ្សាយផ្ទាល់ដែលត្រូវបានបង្ហោះដោយមនុស្សផ្សេង ក៏អាចមានហានិភ័យដែរ។ ដោយសារតែវាជាវីដេអូផ្សាយផ្ទាល់ ដូច្នេះគេមិនអាចធ្វើការពិនិត្យ ឫកែតម្រូវជាមុនដើម្បីប្រាកដថាមានលក្ខណៈសមស្របសម្រាប់អ្នកទស្សនាគ្រប់រូបបានឡើយ ហើយខ្លឹមសារខ្លះមានលក្ខណៈអាសអាភាស ឫមិនសមរម្យសម្រាប់កុមារ។

ជនល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ក៏នឹងធ្វើការផ្សាយផ្ទាល់នូវវីដេអូអាសអាភាសតាមរយៈកម្មវិធីផ្សាយផ្ទាល់ផងដែរ ហើយកំណត់គោលដៅអ្នកទស្សនាជាកុមារដើម្បីធ្វើឱ្យពួកគេងាយទទួលការរំលោភបំពាន។

តើអ្វីទៅជាការផ្ញើសារបែបផ្លូវភេទ (Sexting)?

Sexting (sex + texting) សំដៅលើការបញ្ជួន ឫផ្ញើសារទៅកាន់នរណាម្នាក់នូវមាតិកាអាសអាភាសតាមប្រព័ន្ធអេឡិចត្រូនិច ឫអ៊ីនធឺណិត។ មាតិកាទាំងនោះរួមមាន សំណេរបែបផ្លូវភេទ រូបភាពឫវីដេអូបែបផ្លូវភេទដែលផលិតដោយខ្លួនឯង ឫរូបភាពអាក្រាត ឫជិតអាក្រាតដទៃទៀត។

ការផ្ញើសារបែបផ្លូវភេទ អាចធ្វើឡើងដោយការស្ម័គ្រចិត្ត។ អ្នកប្រហែលជាចង់ផ្ញើរូបថតបែបសិចស៊ី ឫមានលក្ខណៈផ្លូវភេទរបស់ខ្លួនទៅកាន់មិត្តប្រុស មិត្តស្រី ឫមនុស្សដែលអ្នកចូលចិត្ត ហើយនៅពេលនោះអ្នកប្រហែលជាមិនបានគិតថាវាជាគំនិតល្អ។ ប៉ុន្តែនៅពេលណាដែលអ្នកបង្ហោះរូបភាពមួយតាមអនឡាញ អ្នកនឹងបាត់បង់ការគ្រប់គ្រងលើវា ហើយមិនដឹងថានឹងទៅដល់ទីណាខ្លះនោះទេ។ ទោះបីជាអ្នកផ្ញើវាទៅមនុស្សដែលអ្នកទុកចិត្តក៏ដោយ រូបភាពដែលអ្នកបានផ្ញើអាចត្រូវបានចែកចាយដល់អ្នកដទៃ ឬបង្ហោះឡើងជាសាធារណៈដោយពុំមានការយល់ព្រមពីអ្នក។ វាជាការសំខាន់ដែលត្រូវចងចាំថាអ្វីគ្រប់យ៉ាងដែលអ្នកបញ្ចូល ឫបង្ហោះលើអ៊ីនធឺណិត គឺពិបាកក្នុងការលុបចេញ ហើយអាចស្ថិតនៅលើអ៊ីនធឺណិតជារៀងរហូត។ ដោយហេតុផលនេះអ្នកគួរតែប្រាកដថាអ្វីដែលអ្នកនឹងបញ្ជួន ឫបង្ហោះឡើងលើអ៊ីនធឺណិតមានភាពសមរម្យសម្រាប់មនុស្សគ្រប់គ្នាដែលបានឃើញ ហើយមិនអាចបង្កគ្រោះថ្នាក់ត្រឡប់មកអ្នកវិញ។

តើអ្វីជាការគម្រាបខាងផ្លូវភេទ (Sextortion)?

Sextortion (sex + extortion) គឺជាពេលដែលនរណាម្នាក់ធ្វើការគម្រាមបុគ្គលណាមួយដោយប្រើប្រាស់រូបភាពផ្លូវភេទ ឫអាក្រាតរបស់បុគ្គលនោះ ហើយគំរាមបង្ហាញ ឫចែកចាយទៅមនុស្សដទៃប្រសិនបើពួកគេមិនទទួលបានអ្វីដែលពួកគេចង់បាន។ ពួកគេអាចទាមទារឱ្យផលិតរូបភាពអាក្រាតបន្ថែម ការរួមភេទ ប្រាក់ និងលក្ខខណ្ឌផ្សេងៗទៀត ដើម្បីជាថ្នូរនឹងការមិនចែកចាយរូបភាពដែលពួកគេមាន។

តើអ្នកគួរធ្វើដូចម្ដេចប្រសិនបើមាននរណាម្នាក់ផ្ញើសារបែបផ្លូវភេទមកកាន់អ្នក?

ប្រសិនបើជាមនុស្សដែលអ្នកស្គាល់ និងស្រឡាញ់ សូមពន្យល់ពួកគេថាវាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ហើយអ្នកមិនចង់ធ្វើវាទេ។ មនុស្សដែលពិតជាស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកនឹងមិនចង់ធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អនោះទេ។

ប្រសិនបើមនុស្សនោះព្យាយាមបញ្ចុះបញ្ចូល និងកំពុងដាក់សម្ពាធ អ្នកអាច៖

  1. ប្រាប់នរណាម្នាក់ដែលអ្នកទុកចិត្ត និងស្នើសុំជំនួយ
  2. រាយការណ៍អំពីបុគ្គលនោះ
  3. ធ្វើការរាំងខ្ទប់ (Block) បុគ្គលនោះ ហើយប្រាដកថាបុគ្គលនោះមិនអាចមករំខានអ្នកបានទៀតទេ។

តើអ្នកគួរធ្វើយ៉ាងណាប្រសិនបើអ្នកបានផ្ញើរូបភាពរបស់អ្នករួចហើយ?

  1. អ្នកអាចស្នើសុំឱ្យមនុស្សដែលអ្នកបាផ្ញើទៅលុបវាចោល និងគោរពភាពឯកជនរបស់អ្នក។
  2. អ្នកអាចធ្វើការរាយការណ៍ឱ្យដកចេញតាមរយៈកម្មវិធី ឫវេបសាយដែលអ្នកបានបង្ហោះ។
  3. អ្នកអាចធ្វើការរាយការណ៍ទៅកាន់បណ្ដាញរាយការណ៍ពិសេសកម្ពុជា។

តើការរុកកួនតាមអនអនឡាញ គឺជាអ្វី? ការរុកកួនតាមអនឡាញ គឺនៅពេលដែលនរណាម្នាក់គម្រាមធ្វើបាប ធ្វើអោយអាម៉ាស សរសេរឫបង្ហោះអ្វីមួយតាមអនឡាញដែលធ្វើអោយមនុស្សម្នាក់ទៀតរងការឈឺចាប់។

ទង្វើទាំងនេះរួមមាន៖

  • ការធ្វើអោយនរណាម្នាក់រងភាពអាម៉ាសដោយផ្ញើរូបភាពឫវីដេអូផ្ទាល់ខ្លួនរបស់ពួកគេ ឫអោយពួកគេធ្វើអ្វីដែលពួកគេមិនចង់ធ្វើតាមអនឡាញ
  • ការផ្ញើរូបភាពបែបអាក្រាត ឫរូបភាពដែលគួរអោយអៀនខ្មាសរបស់នរណាម្នាក់ដោយដោយគ្មានការយល់ព្រម
  • ការបង្ហាញអោយនរណាម្នាក់ឃើញនូវរូបភាពឫវីដេអូអាសអាភាសដែលពួកគេមិនចង់ឃើញ
  • ការផ្ញើសារគម្រាមអំពីសកម្មភាពដែលបានធ្វើតាមអនឡាញ
  • ការសរសេរពាក្យមិនគប្បី ឫដែលគួរអោយឈឺចាប់ទៅកាន់នរណាម្នាក់តាមអនឡាញ

តើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើនរណាម្នាក់កំពុងរុកកួនអ្នកតាមអនឡាញ?

បើអ្នកការប្រតិកម្មឆ្លើយតបនឹងអ្វីមួយដែលបានបង្ហោះលើអ៊ីនធឺណិត មានន័យថាអ្នកកំពុងបង្កើនកំដៅទៅលើអ្វីដែលគេបានបង្ហោះ ហើយនឹងអោយគេដឹងកាន់តែច្រើនជាសាធារណៈ។ ទោះបីជាចេតនារបស់អ្នកបង្ហាញការមិនពេញចិត្តចំពោះអ្វីដែលគេបានបង្ហោះនោះក៏ដោយ តែតាមពិតអ្នកកំពុងអនុញ្ញាតឱ្យមនុស្សជាច្រើនត្រូវបានដឹងលឺពីមាតិកាដែលមិនគប្បីនោះ។ ការរាយការណ៍ ឬក្នុងករណីដែលមាតិកាមិនមានការរំលោភបំពាន – ធ្វើមិនអើពើគឺជាជម្រើសល្អប្រសើរ។

  • ការមិនអើពើ៖ ករណីរុកកួនតាមអនឡាញខ្លះកើតឡើងដោយពាក្យដែលគួរអោយឈឺចាប់មយយចំនួន ហើយក៍បញ្ចប់ទៅ។ ប្រតិកម្មរបស់អ្នកដំបូងប្រហែលជាចង់ផ្ញើអ្វីឈឺចាប់ត្រឡប់ទៅវិញ ប៉ុន្តែការធ្វើដូចច្នេះអាចធ្វើអោយវាកាន់តែអាក្រក់ និងតាមពិតលើកទឹកចិត្តអោយការរុកកួននៅបន្ត។ ជួនកាលមនុស្សដែលកំពុងរុកកួនអ្នក គឺគ្រាន់តែចង់ដឹងពីប្រតិកម្មរបស់អ្នក និងចង់អោយអ្នកមានអារម្មណ៍ខឹងសម្បាតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអើពើ និងបង្ហាញថាខ្វល់ខ្វាយពីវា នោះវាប្រហែលនឹងបញ្ចប់ទៅ។
  • ការរាយការណ៍៖ ករណីណាក៏ដោយដែលទាក់ទងនឹងការរុកកួនតាមអនឡាញមិនឈប់ឈរ ឬប្រសិនបើសកម្មភាពតាមនោះពាក់ព័ន្ធនឹងការផ្ញើមាតិកាមិនសមរម្យ ឬខុសច្បាប់ដូចជា CSAM អ្នកត្រូវតែរាយការណ៍ពីវា។ ការរាយការណ៍អាចជួយបញ្ឈប់អ្នកដែលកំពុងរុកកួនអ្នក ហើយក៏អាចជួយការពារអ្នកដទៃពីការធ្វើបាបផងដែរ។ ការរាយការណ៍អាចធ្វើទៅបានដោយប្រាប់មនុស្សពេញវ័យដែលអ្នកទុកចិត្ត ឬរាយការណ៍នៅទីនេះ។ កម្មវិធីអ៊ីនធឺណិត និងវេបសាយភាគច្រើនផ្ដល់ប៊ូតុងសម្រាប់រាយការណ៍អំពីមាតិកាដែលមានលក្ខណៈរំលោភបំពានផងដែរ។

ចូរកត់សំគាល់ពីសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក  ដោយត្រូវប្រាកដថាអ្នកនឹងមិនរុកកួន ឫធ្វើបាបនរណាម្នាក់តាមអនឡាញទេ។

  • ប្រហែលអ្នកបានឃើញរូបភាពអាក្រាតរបស់នរណាម្នាក់ដែលអ្នកស្គាល់ និងបញ្ជូនបន្តដោយសារតែអ្នកគិតថាវាស្អាត ឬគិតថាមិត្តរបស់អ្នកនឹងចូលចិត្តវា។ ប៉ុន្តែសូមគិតអំពីមនុស្សនៅក្នុងរូបថតនោះ និងផលប៉ះពាល់ចំពោះពួកគេ។ កុំធ្វើអ្វីមួយដែលអាចធ្វើឱ្យអ្នកផ្សេងឈឺចាប់ ហើយអ្នកក៍មិនចង់អោយវាកើតលើខ្លួនឯងដែរ។
  • ពេលខ្លះយើងងាយភ្លេចថាមនុស្សម្នាក់អាចរងការឈឺចាប់តាមអនឡាញ ព្រោះអ្នកមិនអាចមើលឃើញប្រតិកម្មរបស់ពួកគេផ្ទាល់។ ប៉ុន្តែការនិយាយអ្វីដែលមិនគប្បីតាមអនឡាញ គឺធ្ងន់ធ្ងរដូចការនិយាយដោយផ្ទាល់ចំពោះមុខដែរ។
  • ការធ្វើអោយនរណាម្នាក់អាម៉ាសតាមអនឡាញ អាចដឹងលឺទៅដល់មនុស្សជាច្រើននាក់ ហើយអាចផ្ដល់ផលប៉ះពាល់សង្គមរយៈពេលវែងសំរាប់មនុស្សនោះ។ វាក៏អាចនាំឱ្យមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះផងដែរ។ កុំធ្វើសកម្មភាពណាដែលអាចធ្វើឱ្យនរណាម្នាក់មានបញ្ហាបែបនេះ។
  • រាល់អ្វីដែលអ្នកបានបង្ហោះលើអ៊ីនធឺណិត អ្នកនឹងងាយបាត់បង់ការគ្រប់លើវា ហើយស្ទើរតែមិនអាចលុបចេញវិញបាន។ ប្រសិនបើអ្នកចូលរួមសកម្មភាពតាមអនឡាញដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ អ្នកមិនត្រឹមតែបំផ្លាញជីវិតអ្នកដទៃទេ។ អ្នកក៏កំពុងបន្សល់ទុកនូវអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯងដែលតែងតែត្រូវបានគេមើលឃើញ និងអាចជះឥទ្ធិពលដល់អនាគតរបស់អ្នកផងដែរ។

“ប្រសិនបើអ្នកដឹងថាអ្នកកំពុងរុកកួននរណាម្នាក់តាមអនឡាញ  សូមលុបចោលមាតិកាមិនគប្បីដែលអ្នកបានបង្ហោះឫផ្ញើ រួចសុំទោសដល់ពួគេ ហើយធ្វើជាគំរូល្អដោយប្រាប់អ្នកដទៃកុំអោយចូលរួមក្នុងសកម្មភាពទាំងនេះដោយខ្លួនឯង។ វាមិនយឺតពេលក្នុងការធ្វើអ្វីដែលត្រឹមត្រូវទេ!”

ការសិក្សាបង្ហាញថាច្រើនជាង ៥០% នៃកុមារអាយុក្រោម ១៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជាបានឃើញ ឫមើលប្រភេទមួយចំនួននៃរូបភាព ឫសម្ភារៈអាសអាភាសតាមអនឡាញ [១] ។ រូបភាព ឫសម្ភារៈអាសអាភាស ទោះបីប្រភេទណាក៏ដោយកុមារមិនគួរមើលវាឡើយ។ រូបភាពទាំងនោះមិនត្រឹមតែមិនសម្យរម្យសម្រាប់កុមារប៉ុណ្ណោះទេ វាក៏បង្កហានិភ័យជាច្រើនដល់កុមារផងដែរ។ កុមារដែលបានឃើញរូបភាព ឫសម្ភារៈអាសអាភាសងាយនឹងត្រូវបានលួងលោមដោយជនល្មើសផ្លូវភេទតាមអនឡាញ ហើយអាចក្លាយជាជនរងគ្រោះនៃការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ ឬមានឥរិយាបទបែបរំលោភបំពានទៅលើអ្នកដទៃដោយគិតថាវាជារឿងធម្មតា។

អ្នកប្រហែលជាបានឃើញរូបភាព ឫវីដេអូអាសអាភាសតាមរបៀបផ្សេងៗ៖

  • ដោយមិនមានចេតនា អ្នកចុចលើតំណរភ្ជាប់ណាមួយដោយចៃដន្យដែលនាំអ្នកទៅកាន់វេបសាយអាសអាភាស ឫទាញយករូបភាពភាពអាសអាភាសដោយមិនដឹងខ្លួន។ ជនល្មើសផ្លូវភេទកុមារតាមអនឡាញបានបង្ហោះ និងដូរឈ្មោះនៃសម្ភារៈទាំងនោះដើម្បីងាយស្រួលសម្រាប់កុមារស្វែងរក ហើយងាយស្រួនក្នុងការកេងប្រវ័ញ្ចផ្លូវភេទលើពួកគេ។

តើអ្នកគួរធ្វើដូចម្ដេច? អ្នកគួរតែប្រុងប្រយ័ត្នជានិច្ចនៅពេលដែលអ្នកចូលទៅកាន់វេបសាយណាមួយ។ អ្នកគួរតែទាញយកឯកសារពីប្រភពដែលគួរអោយទុចចិត្ត និងច្បាស់លាស់។ ប្រសិនបើអ្នកចុចលើតំណរភ្ជាប់ដែលមិត្តភក្ដិរបស់អ្នកបានផ្ញើអោយ ត្រូវពិនិត្យថាអ្នកណាជាមនុស្សដំបូងដែលចែកចាយតំណរភ្ជាប់នោះមុននឹងចុចវា ហើយវាមានប្រភពដែលអាចទុកចិត្តបាន។ អ្នកក៍គួរប្រុងប្រយ័ត្នផងដែរនៅពេលអ្នកប្រើប្រាស់កម្មវិធីវីដេអូអនឡាញដូចជា YouTube ជាដើម ពីព្រោះវាអាចនាំអ្នកទៅកាន់មាតិកាអាសអាភាស។

  • នរណាម្នាក់មានចេតនាបញ្ជូនរូបភាព ឫសម្ភារៈអាសអាភាសមកអ្នកតាមអនឡាញដែលអ្នកមិនចង់ឃើញ។ មនុស្សណាម្នាក់អាចផ្ញើរូបភាពឫវីដេអូអាសអាភាសមកកាន់អ្នកតាមរយៈកម្មវិធីជជែកលេង អ៊ីមែល បណ្ដាញទំនាក់ទំនងសង្គម។

តើអ្នកគួរធ្វើគួរធ្វើដូចម្ដេច? ប្រសិនបើគេជាមិត្តភក្ដិរបស់អ្នកដែលបានផ្ញើសម្ភារៈអាសអាភាសមកអ្នក អ្នកអាចសុំឱ្យពួកគេឈប់ ហើយប្រាប់ពួកគេថាវាមិនមែនជាទង្វើល្អទេដែលចូលមើល ឬចែករំលែកវា។ ប្រសិនបើមនុស្សនោះជាមនុស្សចម្លែកតាមអនឡាញ អ្នកកគួរតែប្រុងប្រយ័ត្នចំពោះចេតនារបស់ពួកគេ ហើយចងចាំថាអ្នកអាចរារាំង (Block) ពួកគេបាន។ ប្រសិនបើមាតិកាអាសអាភាសនោះមានរូបកុមារសូមចងចាំថាវាខុសច្បាប់ ហើយអ្នកគួរតែរាយការណ៍ជាបន្ទាន់។

  • អ្នកប្រហែលជាព្យាយាមរុករករូបភាព ឫវិដេអូអាសអាភាសដោយចង់ដឹងនិងចង់យល់ពីទំនាក់ទំនងផ្លូវភេទ។ ទំនាក់ទំនងផ្លូវភេទដោយព្រមព្រៀងរវាងមនុស្សពេញវ័យពីរនាក់គឺជារឿងធម្មតា ហើយវាជាក៍រឿងធម្មតាដែរដែលមានអារម្មណ៍ចង់ដឹង ហើយចង់រៀនបន្ថែមពីវា។ ប៉ុន្តែការរៀនតាមរយៈការមើលសម្ភារៈអាសអាភាសតាមអនឡាញនឹងមិនផ្ដល់ចម្លើយដល់អ្នកទេ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់កុមារដែរ។ វាអាចធ្វើឱ្យអ្នកជឿថាអ្វីដែលអ្នកឃើញគឺជាឥរិយាបទធម្មតា ហើយធ្វើឱ្យអ្នកប្រឈមនឹងការកេងប្រវ័ញ្ចផ្លូវភេទ។ វាសំខាន់ណាស់ដែលត្រូវយល់ថារូបភាពអាសអាភាសពិពណ៌នាអំពីទំនាក់ទំនងផ្លូវភេទដែលមិនមែនពិតប្រាកដ ជារឿយៗទាក់ទងនឹងអាកប្បកិរិយាហិង្សា និងបែបរំលោភបំពាន។ អាកប្បកិរិយាបែបនេះមិនគួរត្រូវបានអនុវត្ត ឬលើកទឹកចិត្តទេ ហើយរូបភាពអាសអាភាសមិនគួរក្លាយជាប្រភពដើម្បីស្វែងយល់បន្ថែមអំពីទំនាក់ទំនងផ្លូវភេទទេ។

អ្វីដែលអ្នកគួរធ្វើ៖ ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីការរួមភេទ និងទំនាក់ទំនងដែលមានសុខភាពល្អសូមនឹកចាំអំពីមនុស្សដែលអ្នកអាចទុកចិត្តបានក្នុងការនិយាយនិងរៀនបន្ថែមអំពីប្រធានបទនេះ។ ប្រហែលជាឪពុកម្តាយ បងប្អូនបង្កើត ឫគ្រូបង្រៀន។ កុមារជាច្រើនមានអារម្មណ៍ខ្មាស់អៀនក្នុងការសួរសំណួរទាក់ទងនឹងការរួមភេទ ឬមានអារម្មណ៍ថាពួកគេអាចរងការវិនិច្ឆ័យមិនល្អ។ ទោះយ៉ាងណាក៏ដោយការរៀនពីទំនាក់ទំនងដែលប្រកបដោយសុខមាលភាព និងស្វែងយល់បន្ថែមអំពីបញ្ហាផ្លូវភេទមិនមែនជាអ្វីដែលគួរអោយខ្មាស់អៀននោះទេ។

ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថាអ្នកមិនអាចនិយាយជាមួយអ្នកណាម្នាក់បានទេ សូមពិនិត្យមើលថាតើសាលារៀន ឬបណ្ណាល័យក្នុងតំបន់របស់អ្នកមានសៀវភៅដែលមានព័ត៌មានបន្ថែមដែលអ្នកអាចរៀនបានដែរឬទេ។ វាក៏មានប្រភពតាមអនឡាញដែលមានសុវត្ថិភាពជាច្រើនដែលផ្តល់ព័ត៌មានអំពីការអប់រំផ្លូវភេទ និងទំនាក់ទំនងប្រកបដោយសុខមាលភាពផងដែរ។ អ្នកក៍ត្រូវប្រាកដថាអ្នកជ្រើសរើសប្រភពត្រឹមត្រូវដែលអាចជឿទុកចិត្តបានដើម្បីទទួលបាននូវព័ត៌មានសមស្របតាមអាយុ និងត្រឹមត្រូវស្តីពីការអប់រំអំពីការរួមភេទ។

អ្នកអាចចាប់ផ្ដើមដោយចូលទៅតាមតំណរភ្ជាប់ខាងក្រោម៖

http://childhelpline.org.kh/km/ – ផ្ដល់ប្រឹក្សាយោបល់ ពត៌មានអំពីទំនាក់ទំនងដែលមានសុខមាលភាព និងឆ្លើយសំណួរដែលមានគេសួរញឹកញាប់អំពីសុខភាពផ្លូភេទ

http://rhac.org.kh/km/ – ផ្ដលព័ត៌មានអំពីសុខភាពបន្តពូជ បម្រែបម្រួលជីវសាស្រ្ត ការរួមភេទ ជំងឺឆ្លងតាមការរួមភេទ និងជាច្រើនទៀត

http://www.youthchhlat.org/ – ផ្ដល់វេទិកាសម្រាប់សួរសំណួរអំពីបញ្ហាផ្លូវភេទ សុខភាពបន្តពូជ ហិង្សាពាក់ព័ន្ធនឹងយេនឌ័រ

http://mariestopes.org.kh/ – ផ្តល់ព័ត៌មានអំពីសុខភាពបន្តពូជ ការពន្យារកំណើត ការរួមភេទដោយសុវត្ថិភាព ជំងឺកាមរោគ ការរំលូតកូនដោយសុវត្ថិភាព និងច្រើនទៀត

[1] Child Welfare Group, 2003. A Preliminary Study into the Accessibility by Minors of Pornography in Cambodia

 

Now that you have learned about the different risks of online use, here you can learn how to keep your information safe from perpetrators online.

What are the dangers of uploading personal information online?

Just as you would never leave your house wide open to allow any stranger to enter at all times, you wouldn’t want online strangers to have free access to you as well. It may be easy to forget that the internet is not a private place, but keep in mind that every action you do online has the potential of being seen by other people. Any information you upload can make you vulnerable to other people exploiting this information for their personal gain. 

Key tips to remember:

  • Personal information should stay personal, especially online. Personal information can be any information that will allow a person online to learn private things about you and gain access to you. This includes your full name, your home address, who your family members are, where you go to school, what places you like to go to, what you enjoy doing, etc. If you upload personal information, make sure your privacy settings are set to allow only close friends to see it.
  • You should never upload anything online that you would not want the whole public to see. Even if you set your privacy settings to friends only, or send a video to one person in a private chat room, there is still a chance it can be used against you and distributed to others. If there is something you don’t feel comfortable with everyone seeing it, don’t upload it!
  • Keep your passwords strong and safe from others. Your password should never be shared with anyone, even friends. Your password allows you to keep the information you upload online, safe and in your control.
  • Make sure your geolocation is not exposed to public. Most internet devices can be tracked to identify their accurate location, which is called a geolocation. Some by default will be exposed with any post you upload, showing others where you are posting from. You can change your settings online to prevent this from being exposed to the public.
  • Keep notice of the different internet devices you use. Every internet device has different settings which you should be aware of. Your actions may be tracked and traced when using the internet through public devices such as computers in cybercafes, at school, or using the smartphone’s and computers of others. Be aware of the actions you do online while using internet devices which are not your own.

How can you keep your information safe?

After making sure you are not uploading anything that may put you at risk, you also want to keep the information that you do decide to upload, safe and secure and let it be exposed only to the people who are close to you. Depending on the different apps you use, there are different ways to set your privacy settings to keep your information safe.

With most social media and applications, you will find the privacy settings through a “help” or “settings” button. There will be different things you need to take care of:

  • Who can see your profile – your name, profile picture and general information about you.
  • Who can see your actions online – what you upload and what you comment on or like.
  • Who can see your friends or followers – all the people you are connected to online.
  • Who can see your location – where you are physically located while using the internet.
  • Who can tag you – who can connect you to posts, videos or pictures they upload.
  • Who can send you friend requests or messages – who is able to reach out to you.

It is generally recommended that all of the above will be restricted to friends only, and in some cases even set only to your own eyes. This will allow you to stay safe and prevent online perpetrators from gaining access to you and your information. There are however cases where you would want to post things that everyone can see, such as if you are requesting general knowledge from the public or you think there is something important that the general public should be aware of and you want to share it. In these cases, you can change the setting for a specific post and allow for the public to see this post only. Don’t forget that public posts should never contain private information.