ការលើកកម្ពស់ការយល់ដឹង

ការកេញប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត (OCSE) គឺជាទម្រង់មួយនៃអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារដែលត្រូវបានជម្រុញដោយការប្រើប្រាស់អ៊ីនធឺណិត។ គេហទំព័រ (រាប់បញ្ចូលទាំង Dark/Deep Webs) បណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីស្មាតហ្វូនមួយចំនួនកំពុងត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពរំលោភបំពាននិងខុសច្បាប់ដូចជាការចូលមើលនិងការចែកចាយរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ (រូបភាពឫសម្ភារៈអាសអាភាសកុមារ) ការលួងលោមកុមារដែលងាយរងគ្រោះ ព្រមទាំងការផ្សាយបន្តផ្ទាល់នូវសកម្មភាពផ្លូវភេទនៃកុមារ។

សកម្មភាពលើកកម្ពស់ការយល់ដឹងមុនៗរបស់ IHC ជាមួយអ្នកចូលរួមផ្សេងៗ

ខ្ញុំបានរៀនសូត្រច្រើនពីការចូលរួមនៅក្នុងព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងដែលរៀបចំដោយ IHC ហើយខ្ញុំនឹងផ្សព្វផ្សាយព័ត៌មានទូទាំងបណ្តាញយុវជនរបស់ខ្ញុំ។ ចំណេះដឹងដែលខ្ញុំបានទទួលនឹងជួយខ្ញុំក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព និងចេះទាញយកអត្ថប្រយោជន៍ពីអ៊ីនធឺណិត។
ផ្កាយ ព្រឹក

ប្រធានបណ្ដាញកុមារតស៊ូមតិ

ចំនួនគេហទំព័រដែលមានផ្ទុករូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារត្រូវបានគេរាយការណ៍ថាបានកើនឡើង 147% ក្នុងចន្លោះឆ្នាំ 2012 និងឆ្នាំ 2014 ទូទាំងពិភពលោកហើយការប៉ាន់ប្រមាណនាពេលថ្មីៗនេះបានបង្ហាញថាវាគឺជាបញ្ហាដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

គ្រប់គ្រងដោយ APLE  បណ្ដាញរាយការណ៍ពិសេសលើអ៊ីនធឺណិតកម្ពុជា (IHC) មិនត្រឹមតែផ្តល់នូវកន្លែងសុវត្ថិភាពមួយសម្រាប់សាធារណជនដើម្បីរាយការណ៍ពីរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារលើអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងបានបង្កើននូការអនុវត្តសកម្មភាពអប់រំនិងលើកកម្ពស់ការយល់ដឹងដែលផ្តោតលើការបង្កើនការយល់ដឹងអំពីសុវត្ថិភាពលើអ៊ីនធឺណិត និងបញ្ហានៅលើអ៊ីនធឺណិតដែលកំពុងកើតមានក្នុងចំណោមកុមារនិងយុវវ័យ ឪពុកម្តាយ/អ្នកថែទាំ អ្នកជំនាញ និងសហគមន៍មូលដ្ឋាន។

យុទ្ធសាស្រ្តលើកកម្ពស់ការយល់ដឹងរបស់ IHC រួមមាន:

  • ផ្តល់ការយល់ដឹងនិងការបណ្តុះបណ្តាលដល់ក្រុមគោលដៅដើម្បីជួយពួកគេឱ្យទទួលបានព័ត៌មានអំពីផលប្រយោជន៍អ៊ីនធឺណិត ហានិភ័យ និងវិធានការដើម្បីរក្សាកូនរបស់ពួកគេឱ្យមានសុវត្ថិភាព
  • បង្កើតនិងផ្សព្វផ្សាយសារសុវត្ថិភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម
  •  រៀបចំសកម្មភាពរៀនសូត្រជាមួយកុមារដើម្បីកំណត់ពីហានិភ័យនិងវិធានការបង្កានិងលើកកម្ពស់ឥរិយាបថគ្មានហានិភ័យចំពោះការប្រើប្រាស់លើអ៊ីនធឺណិត។
  •  បំពាក់បំប៉នដល់កុមារ យុវវ័យ និងមនុស្សពេញវ័យនូវចំណេះដឹងនិងជំនាញត្រឹមត្រូវដើម្បីរក្សាសុវត្ថិរបស់ពួកគេភាពខណៈពេលទាញយកផលប្រយោជន៍ពីឱកាសប្រើប្រាស់អ៊ីនធឺណិត។

IHC ក៏បានគាំទ្រដល់ទិវាអ៊ិនធឺណិតប្រកបដោយសុវត្ថិភាព (SID) ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង SafeBorders របស់សហភាពអឺរ៉ុបឆ្នាំ 2014 តាមរយៈការបង្កើត ការភ្ជាប់ និងចែករំលែកព័ត៌មានអំពីយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសកលរបស់ពួកគេ។

Scroll to Top