ការពារខ្លួនខ្ញុំនិងអ្នកដទៃពីហានិភ័យតាមអនឡាញ

មេរៀន

វីដេអូ

៧៥%

សញ្ញាប័ត្របញ្ជាក់

+៣ម៉ោង

រយ:ពេល

ខ្មែរ

ភាសា

ទិដ្ឋភាពទូទៅ

វគ្គសិក្សានេះត្រូវបានបង្កើតឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ដើម្បីដោះស្រាយតម្រូវការបន្ទាន់បំផុតសម្រាប់សុវត្ថិភាព និងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញនៅកម្ពុជា។

វគ្គសិក្សានេះនឹងផ្តល់ឱ្យអ្នកនូវចំណេះដឹងស្តីពីហានិភ័យផ្សេងៗចំពោះកុមារតាមអនឡាញ ដោយផ្តោតលើការរក្សាសុវត្ថិភាពពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ។ ជាមួយនឹងព័ត៌មានដែលអ្នកនឹងទទួលតាមរយៈវគ្គសិក្សានេះ អ្នកនឹងអាចបន្តទទួលបានអត្ថប្រយោជន៍ដែលអ៊ីនធឺណិតផ្តល់ជូននៅពេលដែលដឹងពីរបៀបការពារខ្លួនអ្នក និងអ្នកដទៃតាមអនឡាញ។

តើអ្នកត្រៀមខ្លួនជាកំពូលវីរបុរសសម្រាប់ការពារកុមារតាមអនឡាញដែរឬទេ?

សូមចាប់ផ្តើមវគ្គសិក្សានេះ!

នៅពេលបញ្ចប់វគ្គសិក្សានេះ អ្នកអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ថាអ្នកមានចំណេះដឹងដើម្បីការពារខ្លួនអ្នក និងអ្នកដទៃពីហានិភ័យតាមអនឡាញ និងមានសុវត្ថិភាពពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ។

វគ្គសិក្សានេះរួមបញ្ចូលទាំងសកម្មភាពអន្តរកម្ម វីដេអូ និងកម្រងសំណួរជាច្រើន ដើម្បីឱ្យមានបទពិសោធន៍សំបូរបែប និងមានលក្ខណៈចូលរួម។ 

ដើម្បីទទួលបានវិញ្ញាបនបត្រ អ្នកនឹងត្រូវឆ្លងកាត់រាល់សកម្មភាពទាំងអស់ឱ្យបានត្រឹមត្រូវ និងទទួលបានពិន្ទុយ៉ាងតិច ៧៥% ពីការបំពេញកម្រងសំណួរទាំង៣។

បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ អ្នកនឹងអាច៖

  • អនុវត្តវិធានការសុវត្ថិភាពដើម្បីរក្សាសុវត្ថិភាពតាមអនឡាញ
  • កំណត់ហានិភ័យចំពោះការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ
  • កំណត់យន្តការរាយការណ៍ក្នុងករណីមានការរំលោភបំពាន
  • ផ្សព្វផ្សាយចំណេះដឹងដើម្បីឱ្យអ្នកដទៃមានសុវត្ថិភាពតាមអនឡាញ និងក្លាយជាវីរបុរសក្នុងចំណោមមិត្តភក្តិរបស់អ្នក

តើវគ្គសិក្សានេះសម្រាប់អ្នកណា?

  • ប្រសិនបើអ្នកមានអាយុក្រោម១៨ឆ្នាំ
  • ប្រសិនបើអ្នកប្រើប្រាស់អ៊ីនធឺណិត
  • ប្រសិនបើអ្នកយល់ពីសារៈសំខាន់ និងការទទួលខុសត្រូវក្នុងការរក្សាខ្លួនអ្នក និងមិត្តភក្តិរបស់អ្នកអោយមានសុវត្ថិភាព
Play Video

ប្លង់មេរៀន

ក្នុងមេរៀននេះ​ យើងនឹងពិនិត្យមើលការអនុវត្តនិងសកម្មភាពរបស់យើងតាមអនឡាញ​និងស្វែងយល់ពីរបៀបដែលត្រូវចាប់ផ្តើមធ្វើដើម្បីអោយការប្រើប្រាស់របស់យើងកាន់តែមានសុវត្ថិភាព​និងប្រកបដោយទទួលខុសត្រូវ​។​

ក្នុងមេរៀននេះ យើងនឹងផ្តោតលើហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ​​ និងស្វែងយល់ពីទម្រង់ផ្សេងៗ​ និងការជះផលប៉ះពាល់ដល់កុមារជាអ្នកប្រើប្រាស់។

ក្នុងមេរៀនេះ យើងនឹងផ្តោតលើសកម្មភាពមួយចំនួនដែលយើងអាចធ្វើបានក្នុងនាមជាអ្នកការពារ​ ដើម្បីរក្សាសុវត្ថិភាពខ្លួនយើងនិងអ្នកដទែពីការកេងប្រវ័ញ្ច។

ចុងបញ្ចប់ អ្នកនឹងត្រូវបំពេញតេស្តបញ្ចប់វគ្គដើម្បីទទួលបានលិខិតបញ្ជាក់ការសិក្សា។

តើអ្នកត្រៀមរួចរាល់ដើម្បីចាប់ផ្តើមឬនៅ?