ការពារកូនរបស់យើងពីការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត

មេរៀន

វីដេអូ

៧៥%

សញ្ញាប័ត្របញ្ជាក់

+៤ម៉ោង

រយ:ពេល

ខ្មែរ

ភាសា

ចែករំលែកព័ត៌មានអំពីវគ្គនេះ

Share on facebook
Share on twitter

ទិដ្ឋភាពទូទៅ

សូមស្វាគមន៍មកកាន់វគ្គសិក្សាតាមអនឡាញស្តីពី “ការពារកូនៗរបស់យើងពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ” ដែលរៀបចំដោយអង្គការសកម្មភាពដើម្បីកុមារ!

វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ដែលជាអង្គការឈានមុខគេមួយក្នុងចំណោមអង្គការនានាដែលប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៣។

ក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនសូត្រអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ហានិភ័យដែលអាចកើតមានលើកុមារនៅពេលប្រើប្រាស់អ៊ីនធឺណិត និងវិធីដែលអ្នកអាចការពារកូនរបស់អ្នកឱ្យមានបទពិសោធន៍ដែលប្រកបដោយសុវត្ថិភាព និងសុខុមាលភាពនៅពេលប្រើប្រាស់អ៊ីនធឺណិត។

មានមេរៀនចំនួន៤នៅក្នុងវគ្គសិក្សានេះ ដែលអាចផ្តល់ឱ្យអ្នកនូវការយល់ដឹងដ៏ទូលំទូលាយអំពីវិធីរក្សាសុវត្ថិភាពដល់កូនរបស់អ្នកឱ្យរួចផុតពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

ក្រោយពីការបញ្ចប់វគ្គសិក្សានេះ អ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដោយជោគជ័យ ប៉ុន្តែរង្វាន់ដែលសំខាន់បំផុតសម្រាប់អ្នកនោះ គឺការកើនឡើងនូវសមត្ថភាពរបស់អ្នកក្នុងការការពារកូនពីគ្រោះថ្នាក់នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត។

ដើម្បីទទួលបាននូវវិញ្ញាបនបត្រ អ្នកត្រូវបំពេញឲ្យបាន៧០% នៃលំហាត់រំលឹកឡើងវិញអោយបានត្រឹមត្រូវ និង ៧០% នៃការប្រលងវគ្គចុងក្រោយ។

នៅចុងបញ្ចប់នៃវគ្គសិក្សានេះ អ្នកនឹងអាច៖

  • កំណត់ពីហានិភ័យផ្សេងៗដែលអាចកើតមានចំពោះសុវត្ថិភាពកុមារតាមអ៊ីនធឺណិត
  • កំណត់សញ្ញាណហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងបានដឹងពីរបៀបរាយការណ៍
  • បង្ហាញវិធីដើម្បីកាត់បន្ថយហានិភ័យចំពោះកុមារនៅពេលប្រើប្រាស់អ៊ីនធឺណិត
  • អនុវត្តវិធីសាស្រ្តល្អៗក្នុងការប្រាស្រ័យទាក់ទងជាមួយកុមារដើម្បីការពារពួកគេពីគ្រោះថ្នាក់តាមអនឡាញ

តើវគ្គសិក្សានេះបង្កើតឡើងសម្រាប់អ្នកណា?

វគ្គសិក្សានេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ឪពុកម្តាយ ដើម្បីជួយពួកគាត់ឲ្យបានយល់ដឹងអំពីអ្វីដែលកុមារធ្វើតាមប្រព័ន្ធអ៊ីនធឺណិត អាចយល់ដឹងពីហានិភ័យផ្សេងៗដែលទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ និងធ្វើអោយប្រាកដថាកុមារមានវិធីការពារខ្លួន និងគាំទ្រកុមារដើម្បីឲ្យសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកគេមានសុវត្ថិភាព។

ប្រសិនបើអ្នកជាឪពុកម្តាយរបស់កុមារដែលចំណាយពេលរបស់គេច្រើនតាមអនឡាញ មិនថាប្រើប្រាស់ទូរស័ព្ទឆ្លាតវៃរបស់ពួកគេ ថេប្លេត ឬកុំព្យូទ័រនៅផ្ទះរបស់ពួកគេទេ វគ្គសិក្សានេះគឺសម្រាប់អ្នក! តាមរយៈការចូលរៀនវគ្គសិក្សានេះ អ្នកកំពុងតែមានវិធានការណ៍ចាំបាច់ដើម្បីធានាថាកូនរបស់អ្នកមានសុវត្ថិភាពពីគ្រោះថ្នាក់នានាតាមអនឡាញ។

Play Video

ប្លង់មេរៀន

អ្នកនឹងសិក្សាបួនមេរៀនដូចខាងក្រោម

  • សេចក្តីផ្តើម
  • ១.១ ការចែករំលែកពត៌មានតាមប្រព័ន្ធអ៊ីនធឺណិត
  • ១.២ ការរំលឹកឡើងវិញ
  • ១.៣ វេទិកាតាមអនឡាញទូទៅដែលនិយមប្រើប្រាស់ដោយកុមារ
  • ១.៤ ការរំលឹកឡើងវិញ

អ្នកនឹងសិក្សាបួនមេរៀនដូចខាងក្រោម

  • សេចក្តីផ្តើម
  • ២.១ តើអ្វីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត?
  • ២.២ ការរំលឹកឡើងវិញ
  • ២.៣ ជនល្មើសតាមអនឡាញ និងហានិភ័យ
  • ២.៤ ទម្រង់ទូទៅនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត
  • ២.៥ ការរំលឹកឡើងវិញ

អ្នកនឹងសិក្សាបួនមេរៀនដូចខាងក្រោម

  • សេចក្តីផ្តើម
  • ៣.១ ការកំណត់សញ្ញាណនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត
  • ៣.២ ការរំលឹកឡើងវិញ
  • ៣.៣ ការផ្តល់ការគាំទ្រដល់កូនរបស់អ្នកក្នុងករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត
  • ៣.៤ ការរំលឹកឡើងវិញ

អ្នកនឹងសិក្សាបួនមេរៀនដូចខាងក្រោម

  • សេចក្តីផ្តើម
  • ៤.១ ការគ្រប់គ្រងរបស់ឪពុកម្តាយ
  • ៤.២ ការប្រាស្រ័យទាក់ទងប្រកបដោយសុខុមាលភាព និងបើកចំហ
  • ៤.៣ ការរំលឹកឡើងវិញ
  • ៤.៤ សេចក្តីសង្ខេប

នៅចុងបញ្ចប់នៃវគ្គ អ្នកត្រូវបំពេញតេស្តបញ្ចប់ដើម្បីទទួលបានលិខិតបញ្ចាក់ការសិក្សា។

តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមឬនៅ?