ធ្វើអោយអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ

ក្នុងនាមជាសមាជិកនៃបណ្តាញរាយការណ៍ពិសេសទាំង៤៧ ទូទាំងសកលលោក យើងចូលរួមក្នុងកិច្ចប្រឹងប្រែងសំដៅលុបបំបាត់សម្ភាររំលោភបំពានផ្លូវភេទលើកុមារ និងតស៊ូមតិជម្រុញអោយមានប្រព័ន្ធអ៊ីនធើណិតដ៏ល្អប្រសើរ។

ជូនដំណឹងនិងការដកហូត
បណ្តាញរាយការណ៍អនុវត្តតាមវិធិសាស្រ្តរបស់មូលនិធិ​ INHOPE និងធ្វើកិច្ចសហការជាមួយអ្នកអនុវត្តច្បាប់ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើណិត និងបណ្តាញរាយការណ៍ពិសេសផ្សេងទៀត។
អានបន្ត
ចំណេះដឹងអំពីសុវត្ថិភាព
យើងលើកកម្ពស់ចំណេះដឺង និងពង្រឹងទំនុកចិត្តដល់កុមារ យុវជន អាណាព្យាបាល និងអ្នកអាជីព អំពីហានិភ័យ និងវិធានការណ៍ទប់ស្កាត់។
អានបន្ត
ការស្រាវជ្រាវនិងតស៊ូមតិ
យើងធ្វើការជាមួយដៃគូ និងស្ថាប័នស្រាវជ្រាវដើម្បីពិនិត្យលើបញ្ហាកំពុងកើតឡើង​ និងទំនាក់ទំនងរវាងកត្តាគំរាមកំហែងក្នុងនិងក្រៅប្រព័ន្ធអ៊ីនធើណិត។
អានបន្ត

អំពីយើង

បណ្តាញរាយការណ៍ពិសេសតាមអ៊ីនធើណិតបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រោមជំនួយគាំទ្រពីមូលនិធិ INHOPE ។ បណ្តាញរាយការណ៍នេះជាយន្តការមួយផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងសម្ភាររំលោភបំពានផ្លូវភេទកុមារ និងផ្តល់អោយសហគមន៍នូវឧបករណ៍សម្រាប់រាយការណ៍អំពីការរំលោភបំពានឬកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

បណ្តាញរាយការណ៍ពិសេសនេះផ្តល់នូវមធ្យោបាយដ៏មានសុវត្ថិភាពសម្រាប់រាយការណ៍អំពីសម្ភាររំលោភបំពានផ្លូវភេទកុមារ​ និងសម្របសម្រួលការជូនដំណឹងដល់អ្នកអនុវត្តច្បាប់ដើម្បីដកហូតរូបភាពខុសច្បាប់ចេញពីអ៊ីនធើណិត​ និងស៊ើបអង្កេត។​

រួមគ្នាប្រយុទ្ធប្រឆាំងនឹងសម្ភាររំលោភបំពានផ្លូវភេទកុមារ

ខ្ញុំចង់រាយការណ៍អំពីសម្ភាររំលោភបំពានផ្លូវភេទកុមារ

 

ព័ត៌មានដែលអ្នករាយការណ៍នឹងត្រូវបានវិភាគដោយអ្នកជំនាញដោយយោងទៅលើក្របខណ្ឌច្បាប់ជាតិ។ ប្រសិនបើរកឃើញថាខុសច្បាប់ យើងនឹងសម្របសម្រួលបញ្ជួនព៌តមានទៅកាន់អ្នកអនុវត្តច្បាប់ និង/ឫក្រុមហ៊ុនដែលផ្ដល់សេវាបង្ហោះមាតិកាអ៊ីនធឺណិត ដើម្បីឲ្យមានការលុបចេញនូវមាតិកាដែលខុសច្បាប់។

ចំនួនករណីនៃបណ្តាញរាយការណ៍ពិសេស ឆ្នាំ២០១៩

៦៦

របាយការណ៍ទទួលបាន

៣៤

ករណីរូបភាពរំលោភបំពានកុមារ

៣០

មាតិកាដកហូតចេញពីអ៊ីនធើណិត

ដូម៉េនរឹបអូស

៣០

ករណីបញ្ជូនទៅម្ចាស់ដូម៉េនលុបចោល

បង្កើនចំណេះដឹងរបស់អ្នកតាមរយ:

មជ្ឈមណ្ឌលធនធានសិក្សារបស់យើង

វគ្គសិក្សាតាមអនឡាញ

វគ្គសិក្សាត្រូវបានអភិវឌ្ឍឡើងដើម្បីផ្តល់ព័ត៌មានតាមរយ:មេរៀននីមួយៗ ក្នុងគោលបំណងការពារឧត្តមប្រយោជន៍របស់កុមារ និងសុវត្ថិភាពរបស់ពួកគេគ្រប់ពេលវេលា។

សារសុវត្ថិភាព

យើងបង្កើត និងធ្វើបច្ចុប្បន្នភាពសារសុវត្ថិភាពសម្រាប់កុមារ អាណាព្យាបាល និងអ្នកអាជីព ដើម្បីណែនាំអំពីសុវត្ថិភាពអនឡាញ និងការបង្ការកត្តាគំរាមកំហែងតាមអនឡាញ។

ចំណេះដឹង

ធនធានសិក្សាសម្រាប់កុមារ អាណាព្យបាល និងអ្នកអាជីព បានបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹង និងពង្រឺងអំណាចអ្នកប្រើប្រាស់អ៊ីនធើណិត និងអ្នកមើលថែរកុមារ។

ព័ត៌មានសំខាន់ៗ

រក្សាទំនាក់ទំនង

តាមដានបណ្តាញទំនាក់ទំនងសង្គមរបស់យើងខ្ញុំដើម្បីទទួលបានព័ត៌មាននិងបច្ចុប្បន្នភាព

Scroll to Top