មន្ត្រីអនុវត្តច្បាប់

IHC ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារសមត្ថកិច្ចថ្នាក់ជាតិនិងអន្តរជាតិដើម្បីប្រឆាំងនឹងអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអុីនធើណេត។

ប្រព័ន្ធទិន្នន័យអន្តរជាតិអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមាររបស់ INTERPOL

ពាក់ព័ន្ធនឹងរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ យើងធ្វើការជាមួយប៉ូលីសនៅក្នុងប្រទេសដែលមាតិកាត្រូវបានបង្ហោះដើម្បីដករូបភាពខុសច្បាប់នៃកុមារចេញពីអ៊ីនធឺណិតហើយជួយប៉ូលីសក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃឧក្រិដ្ឋកម្មនិងនាំជនល្មើសទៅរកយុត្តិធម៌។

ប្រសិនបើយើងរកឃើញមាតិកាដែលបង្ហោះនៅក្នុងប្រទេសកម្ពុជាថាខុសច្បាប់ យើងនឹងផ្តល់ព័ត៌មានទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) ដើម្បីឱ្យមាតិកាខុសច្បាប់ត្រូវបានដកចេញ និងករណីត្រួវបានស៊ើបអង្កេតដោយ ACCD ឬភ្នាក់ងារដែលមានសមត្ថកិច្ច។ ក្នុងលក្ខខណ្ឌចាំបាច់ ក្រុមការងារ IHC នឹងសម្របសម្រួលការគាំទ្រដល់ជនរងគ្រោះជាមួយក្រុមការងារ APLE ដែលអាចរួមបញ្ចូលសេវាសង្គម សេវាផ្លូវចិត្ត និង/ឫសេវាផ្នែកច្បាប់។

ប្រសិនបើមាតិកាខុសច្បាប់ត្រូវបានបង្ហោះនៅក្នុងប្រទេសណាដែលមិនមានសមាជិកបណ្ដាញរាយការណ៍ពិសេស INHOPE ក្រុមការងាររបស់ IHC នឹងធ្វើការទាក់ទងផ្ទាល់ជាមួយអ្នកអនុវត្តច្បាប់បរទេសនៅក្នុងប្រទេសនោះ និងផ្ដល់ព័ត៌មានដែលពួកគេអាចប្រើដើម្បីលុបរូបភាពខុសច្បាប់ចេញ កំណត់អត្តសញ្ញាណជនរងគ្រោះ និង/ឬស៊ើបអង្កេតករណី។ នៅក្នុងប្រទេសណាដែលមានសមាជិកបណ្ដាញរាយការណ៍ពិសេស INHOPE យើងនឹងទាក់ទងពួកគេដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការជាមួយអ្នកអនុវត្តច្បាប់។

kmKhmer
Scroll to Top