សារសុវត្ថិភាពអនឡាញ

សារសុវត្ថិភាពសម្រាប់ឪពុកម្ដាយ ឫអាណាព្យាបាល

វាពិតជាមានការលំបាកសំរាប់ឪពុកម្តាយក្នុងការតាមដានរាល់ការផ្លាស់ប្តូរថ្មីៗនៃការប្រើប្រាស់អ៊ីនធឺណិតរបស់កូនៗ។ ទោះយ៉ាងណាក៏ដោយ ការតាមដានជាប្រចាំនូវអ្វីដែលកូនរបស់អ្នកធ្វើតាមអនឡាញ និងការលើកទឹកចិត្តឱ្យមានការពិភាក្សា អាចឲ្យអ្នកបង្កើតនូវបរិយាកាសដែលធ្វើឲ្យកុមារប្រាប់អ្នកពីអ្វីដែលកើតឡើងចំពោះពួកគេ។

ការអប់រំពីបញ្ហាផ្លូវភេទមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសុខុមាលភាពរបស់កុមារ។ សូមមានទំនុកចិត្តក្នុងការនិយាយជាមួយកូនៗរបស់អ្នកអំពីទំនាក់ទំនងផ្លូវភេទទៅនឹងកម្រិតអាយុសមស្របរបស់ពួកគេ។ វាអាចជួយការពារសុវត្ថិភាពពួកគេ និងជួយឲ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

លើកទឹកចិត្តឲ្យពួកគេហ៊ានប្រាប់ពីបញ្ហារបស់ពួកគេជាមួយអ្នកដោយបើកចំហ។

វាអាចជួយបង្ការកុមារពីគ្រោះថ្នាក់ផ្សេងៗតាមអនឡាញ។

ត្រូវប្រាកដថាអ្នកបានប្រាប់ពួកគេអំពីផលវិបាកនៃការបង្ហាញព័ត៌មានផ្ទាល់ខ្លួនតាមអនឡាញ។

ពេលដែលកុមារទទួលពត៌មានកាន់តែឆាប់អំពីរបៀបរក្សាសុវត្ថិភាពតាមអនឡាញ វាកាន់តែជួយឲ្យកុមារមានទម្លាប់ល្អក្នុងការការពារខ្លួនរបស់ពួកគេ

សូមជួយផ្តល់នូវការណែនាំដែលកុមារត្រូវការនៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត។

ប្រសិនបើអ្នកឃើញថាកូនរបស់អ្នកចំណាយពេលវេលាច្រើនលើសលប់លើអ៊ីនធឺណិត សូមព្យាយាមស្វែងយល់ពីអ្វីដែលពួកគេកំពុងធ្វើ និងនរណាដែលពួកគេកំពុងទាក់ទង។

កុមារអាចត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញដោយការថតរូប និងវីដេអូបែបផ្លូវភេទ ការបង្ខំឱ្យកុមារមើលរូបភាពបែបអាសអាភាស និងចំណុចជាច្រើនទៀត។

សូមនិយាយជាមួយកូនរបស់អ្នក ហើយព្យាយាមស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យពួកគេមានការផ្លាស់ប្តូរអាកប្បកិរិយាណាមួយ។ នៅពេលកុមារកំពុងត្រូវបានគេលួងលោម ឬទទួលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទនោះ សញ្ញាណអាកប្បកិរិយា អារម្មណ៍ និងរូបកាយប្លែកៗទំនងជាអាចលេចឡើង។

ក្នុងនាមជាឪពុកម្តាយ អ្នកគួរតែនៅក្បែរកូនជានិច្ចក្នុងករណីមានគ្រោះថ្នាក់។ សូមគាំទ្រពួកគេ និងជៀសវាងការចោទប្រកាន់ណាមួយចំពោះពួកគេ ប្រសិនបើពួកគេធ្លាប់ទទួលរងនូវការរំលោភបំពានផ្លូវភេទ។ សូមចងចាំថាពួកគេគឺជាកុមារ ហើយវាមិនមែនជាកំហុសរបស់ពួកគេទេ។

ខណៈដែលអ៊ីនធឺណិតផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារ វាក៏អាចបង្កហានិភ័យផងដែរ។ សូមប្រាកដថាពួកគេមិនបានចំណាយពេលច្រើនលើសលប់លើសកម្មភាពតាមអនឡាញនោះឡើយ។

ប្រសិនបើអ្នកបានដឹងពីករណីរំលោភបំពានផ្លូវភេទតាមអនឡាញ សូមរាយការណ៍ជាបន្ទាន់!

ការរាយការណ៍របស់អ្នកផ្ដល់លទ្ធភាពឲ្យមានការលុបចេញនូវមាតិការដែលខុសច្បាប់ ហើយកុមាររងគ្រោះអាចទទួលបានការសង្គ្រោះ និងសេវាគាំទ្រសមស្របទាន់ពេលវេលា ខណៈដែលជនល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ការទប់ស្កាត់វាគឺចាប់ផ្តើមពីការយល់ដឹងអំពីគ្រោះថ្នាក់ និងដឹងពីកន្លែងដែលត្រូវរាយការណ៍អំពីអាកប្បកិរិយាគួរឱ្យសង្ស័យ។

ការរាយការណ៍របស់អ្នកផ្ដល់លទ្ធភាពឲ្យមានការលុបចេញនូវមាតិការដែលខុសច្បាប់ ហើយកុមាររងគ្រោះអាចទទួលបានការសង្គ្រោះ និងសេវាគាំទ្រសមស្របទាន់ពេលវេលា ខណៈដែលជនល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

kmKhmer
Scroll to Top