INHOPE គឺជាបណ្តាញសាកលនៃបណ្ដាញរាយការណ៍ពិសេសទាំង ៤៦ នៅក្នុង ៤២ ប្រទេសដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងមាតិកាខុសច្បាប់នៅលើអ៊ីធឺណិត និងប្ដេជ្ញាសម្អាតរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារចេញពីអ៊ីនធឺណិត។ INHOPE ក៏ដើរតួនាទីជាបណ្ដុំនៃអ្នកជំនាញមួយសម្រាប់ការរាយការណ៍ជាសាកលអំពីមាតិកាខុសច្បាប់ជាពិសេសរូបភាពឫសម្ភារៈរំលោភផ្លូវភេទលើកុមារពីជុំវិញពិភពលោក។

IHC បានធ្វើការជាមួយ INHOPE តាំងពីឆ្នាំ ២០១៥ ដើម្បីលុបបំបាត់រូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ លើបណ្ដាញអីុនធើណេត។ ក្នុងលក្ខខណ្ឌចាំបាច់ យើងនឹងទាក់ទងទៅ INHOPE ឬសមាជិករបស់ពួកគេនៅក្នុងបណ្ដាប្រទេសផ្សេងៗដើម្បីជួយសម្រួលដល់សកម្មភាពបញ្ជួនបន្ដនិងធ្វើចំណាត់ការជាមួយនឹងអ្នកអនុវត្តច្បាប់ ឫឧស្សាហកម្មអ៊ីនធឺណិតដើម្បីដកមាតិកាខុសច្បាប់ចេញពីអ៊ីនធឺណិត។ INHOPE ក៏ជួយយើងផងដែរជាមួយនឹងការថែទាំបច្ចេកទេសនៃប្រព័ន្ធបណ្ដាញរាយការពិសេស និងការចូលទៅកាន់ ICCAM ដើម្បីវិភាគ ធ្វើចំណាត់ថ្នាក់ និងកត់ត្រារបាយការណ៍។

INHOPE Stats 2017 (CSAM Characteristics)

ព័ត៌មានសំខាន់របស់ INHOPE

kmKhmer
Scroll to Top