ដំណើរការនៃការជូនដំណឹងនិងលុបចោល

IHC អនុវត្តនិតិវិធី Notice/Takedown ដែលត្រូវបានបង្កើតឡើងដោយ INHOPE (ដំណើរនៃការរាយការណ៍) និងកត់ត្រាព័ត៌មាននៅក្នុងប្រព័ន្ធ ICCAM ការរាយការណ៍នឹងត្រូវបានពិនិត្យដោយផ្អែកលើច្បាប់ជាតិនិងលក្ខណៈវិនិច្ឆ័យមូលដ្ឋានរបស់បណ្ដាញរាយការណ៍ពិសេស

ការរាយការណ៍

នៅពេលយើងទទួលបានការរាយការណ៍ CSAM ពីសាធារណជនតាមរយៈបណ្ដាញរាយការណ៍ពិសេស អ្នកវិភាគព័ត៌មានរបស់យើងនឹងវាយតម្លៃសម្ភារៈ (រូបភាពឬវីដេអូ) ដោយផ្អែកលក្ខណៈវិនិច្ឆ័យមូលដ្ឋានដើម្បីកំណត់ភាពស្របច្បាប់និងចំណាត់ថ្នាក់របស់វា។

ការជូនដំណឹង

អ្នកវិភាគនឹងវិភាគវិភាគ ចាត់ថ្នាក់ និងកត់ត្រាទិន្នន័យចាំបាច់ទាំងអស់ដើម្បីជូនដំណឹងដល់អ្នកអនុវត្តច្បាប់ និងបើកលទ្ធភាពសម្រាប់ការលុបចេញនូវមាតិកាដែលខុសច្បាប់

ការលុបចោល

នគរបាល ISP ឬ Hotline នៃប្រទេសសមីនឹងចាប់ផ្តើមដំណើរការនិតិវិធី Takedown ហើយធ្វើកំណត់ត្រាករណី។ បើការកំណត់អត្តសញ្ញាណជនរងគ្រោះជាកត្តាចាំបាច់ នគរបាលនឹងចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។

ការផ្តោតលើជនរងគ្រោះ

អទិភាពរបស់យើងគឺជួយដល់ជនរងគ្រោះនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតដោយលុបរូបភាពរបស់ពួកគេចេញ ហើយបន្ទាប់មកកំណត់អត្តសញ្ញាណពួកគេសម្រាប់ការទទួលបានសេវាកម្មសមស្រប។ បើជាតម្រូវការ យើងនឹងជូយគាំទ្រប៉ូលីសក្នុងការធ្វើស៊ើបអង្កេតលើករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

សមាជិកបណ្ដាញរាយការពិសេសសាកលរបស់ INHOPE កំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងសម្ភារៈរំលោភបំពានផ្លូវភេទកុមារលើអ៊ីនធឺណិត។

en_USEnglish
Scroll to Top