ការរាយការណ៍របស់អ្នកពិតជាមានសារៈសំខាន់ណាស់
សូមចាំថា ការរាយការណ៍របស់អ្នកអាចនាំមកនូវការផ្លាស់ប្ដូរ។ អ៊ីនធឺណិតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសង្គមរបស់យើង ជាពិសេសកុមារនិងយុវវ័យ។ ជាអកុសលអ៊ីនធឺណិតក៍អាចត្រូវបានប្រើប្រាស់ដោយជនល្មើស ឧទាហរណ៍ដូចជាដើម្បីមើល ទាញយកនិង / ឬចែកចាយរូបភាពឫសម្ភារៈអាសអាភាសកុមារ។ ជនល្មើសក៏អាចប្រើអ៊ិនធឺណិតដើម្បីកំណត់គោលដៅកុមារ និងលូងលោមពួកគេក្នុងគោលបំណងធ្វើការរំលោភបំពាន / កេងប្រវ័ញ្ចផ្លូវភេទ។
ដំណឹងល្អគឺថាយើងជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ អាចធ្វើឱ្យអ៊ីនធឺណិតជាកន្លែងដែលមានសុវត្ថិភាពសម្រាប់កុមារក្នុងការប្រើប្រាស់ តាមរយៈការចែករំលែកចំណេះដឹងនិងដំបូន្មានរបស់យើងជាមួយពួកគេអំពីសុវត្ថិភាពនៅលើអ៊ីនធឺណិត និងតាមរយៈការរាយការណ៍ករណីសង្ស័យពីអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារលើអ៊ីនធឺណិត។
ការងាររបស់ IHC រួមចំណែកដល់ភាពជោគជ័យនៃទស្សនវិស័យនិងបេសកកម្មរបស់អង្គការ APLE។ តាមរយៈការធ្វើការជាមួយដៃគូផ្សេងៗ IHC សង្ឃឹមថានឹងជួយពង្រឹងយន្តការសង្គមនិងច្បាប់ឲ្យកាន់តែរឹងមាំដើម្បីការពារកុមារពីអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីធឺណិត