ប្រវត្តិ

បណ្ដាញរាយការណ៍ពិសេសតាមប្រព័ន្ធអ៊ីនធឺណិតកម្ពុជា (IHC) ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ដោយមានការគាំទ្រពីមូលនិធិ INHOPE និងបានដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ 2016 ប្ដាជ្ញាធ្វើឲ្យសហគមន៍អ៊ីនធឺណិតមានសុវត្ថិភាពសម្រាប់កុមារក្នុងការប្រើប្រាស់។ ដំណើរការដោយអង្គការ APLE  IHC គឺជាសមាជិកនៃបណ្ដាញរាយការណ៍ពិសេសសាកលដែលផ្តល់នូវការតភ្ជាប់យ៉ាងសំខាន់ក្នុងការការពារ និងអន្តរាគមន៍ប្រឆាំងនឹងអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដើម្បីធានាថាបញ្ហាត្រូវបានស៊ើបអង្កេត ហើយប្រសិនបើរកឃើញថាខុសច្បាប់ ព័ត៌មាននឹងត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារអនុវត្តច្បាប់។

IHC ផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាពសម្រាប់សាធារណៈជនរាយការណ៍ពីរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) ដោយអនាមិក និងសម្របសម្រួលការជួនដំណឹងនិងការលុបចោល (Notice/Takedown) ដោយសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ និងបណ្ដាញរាយការណ៍ពិសេសដទៃទៀត ដើម្បីលុបចេញនូវមាតិកាដែលខុសច្បាប់ និងបញ្ហាត្រូវបានស៊ើបអង្កេត។

លើសពីនេះ IHC ក៍ធ្វើការទៅលើការអប់រំ និងការលើកកម្ពស់ការយល់ដឹងដោយផ្ដោតលើការបង្កើនការយល់ដឹងឲ្យកាន់តែប្រសើរអំពីហានិភ័យតាមប្រព័ន្ធអនឡាញ វិធានការរក្សាសុវត្ថិភាព និងការរាយការណ៍ពីរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារដើម្បីផ្ដល់អំណាចដល់កុមារ ឪពុកម្ដាយឫអាណាព្យាបាល អ្នកអាជីព សហគមន៍មូលដ្ឋានជាមួយនឹងចំណេះដឹងត្រឹមត្រូវ និងវិធីសាស្រ្ដរក្សាសុវត្ថិភាព ក៍ដូចជាការពារកុមារពីបញ្ហាផ្សេងៗតាមប្រព័ន្ធអនឡាញ។

IHC ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ  បណ្ដាញរាយការណ៍ពិសេសផ្សេងទៀតរបស់ INHOPE និងបណ្ដាឧស្សាហម្មអ៊ីនធឺណិត (ISP, ESP, Webmaster) ដើម្បីសម្របសម្រួលបញ្ជួនពត៌មាន និងលុបចោលនូវមាតិកាដែលខុសច្បាប់ ឫជំរុញការស៊ើបអង្កេតបន្ត។ IHC បានចូលរួមទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព (Safer Internet Day) តាំងពីឆ្នាំ 2017 ដើម្បីលើកកម្ពស់យុទ្ធនាការសកលដោយការបង្កើត ការតភ្ជាប់ និងការចែករំលែកសារអប់រំ និងព័ត៌មានដើម្បីលើកកម្ពស់ការយល់ដឹង។

ការតំឡើងបណ្តាញរាយការណ៍ពិសេសនេះត្រូវបានគាំទ្រនិងឧបត្ថមដោយមូលនិធិ INHOPE និងប្រតិបត្ដិការបច្ចុប្បន្នរបស់ IHC បានទទួលការឧបត្ថម្ភដោយអង្គការ ECPAT Sweden តាមរយៈកម្មវិធី Swedish Radio Aid និងអង្គការ Terre des Hommes Netherlands។

សូមមើលវីដេអូនេះ

យុទ្ធសាស្រ្តរចម្បងរបស់បណ្ដាញរាយការណ៍ពិសេសកម្ពុជា រួមមាន៖

  • បណ្ដាញរាយការណ៍ពិសេស (ការបញ្ជួនព័ត៌មាន និងការលុបចោលនូវមាតិកាខុសច្បាប់)
  • ការលើកម្ពស់ការយល់ដឹង និងវគ្គបណ្ដុះបណ្ដាល
  • ការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ

We rely on your generous donation to operate. Our sincerest thanks to all the donors for supporting us. Please become our sponsor now and help us protect children. 

kmKhmer
Scroll to Top