សំណួរសួរញឹកញាប់

សំណួរដែលសួរញឹកញាប់

ទាំងនេះគឺជាសំណួរដែលបានសួរ និងឆ្លើយញឹកញាប់បំផុត។

ប្រសិនបើអ្នកមានសំណួរចង់សាកសួរ សូមកុំស្ទាក់ស្ទើក្នុងការផ្ញើអ៊ីមែលមកកាន់ពួកយើង។

Facebook Twitter Youtube Envelope

សំណួរដែលសួរញឹកញាប់

តើ IHC គឺជាអ្វី?

IHC គឺជាគេហទំព័រមួយដែលមានសុវត្ថិភាពសម្រាប់សាធារណៈជនរាយការណ៍អំពីសម្ភារៈរំលោភបំពានផ្លូវភេទកុមារដែលពួកគេបានជួបប្រទះនៅលើអ៊ីនធឺណិត។ ដំណើរការដោយអង្គការ APLE  វាគឺជាសមាជិកមួយនៃបណ្ដាញរាយការណ៍ពិសេសសាកលដែលគាំទ្រដោយមូលនិធិ INHOPE ។

ហេតុអ្វីបានមាន IHC?

IHC ត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យសហគមន៍អនឡាញកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ វាមានគោលបំណងលុបសម្ភារៈរំលោភបំពានផ្លូវភេទកុមារចេញពីអ៊ីនធឺណិត តាមរយៈការសហការជាមួយអ្នកអនុវត្តច្បាប់ និងបណ្ដាញរាយការណ៍ពិសេសដទៃទៀត។

តើ IHC ឆ្លើយតបចំពោះការរាយការណ៍របស់អ្នកយ៉ាងដូចម្ដេច?

អ្នកវិភាគមាតិកាដែលទទួលបានការបណ្ដុះបណ្ដាលរបស់យើងនឹងពិនិត្យលើរបាយការណ៍របស់អ្នកដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យមូលដ្ឋាន (ក្រោមក្របខណ្ឌច្បាប់កម្ពុជា) និងប្រសិនបើពួកគេរកឃើញថារូបភាព​ ឫវីដឹអូនោះខុសច្បាប់ ពួកគេនឹងបញ្ជួនព័ត៌មានទៅកាន់អ្នកអនុវត្តច្បាប់ ប្រតិបត្តិករផ្ដល់សេវាកម្មអ៊ីនធឺណិត (ISP) ឫបណ្ដាញរាយការណ៍ពិសេសដទៃទៀតដើម្បីឲ្យលុបចេញ។​ បើមានតម្រូវការចាំបាច់ IHC នឹងសម្របសម្រួលជាមួយក្រុមការងារនៃអង្គការ APLE ដើម្បីផ្ដល់ជំនួយសមស្របក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងផ្ដល់ជំនួយដល់នគរបាលសម្រាបើការស៊ើបអង្កេតរបស់ពួកគេ។

តើសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ឫ CSAM គឺជាអ្វី?

ពាក្យ “សម្ភារៈរំលោភបំពានផ្លូបភេទកុមារ” ឫ “CSAM” ត្រូវបានគេប្រើប្រាស់ច្រើនឡើងដើម្បីជំនួសឲ្យពាក្យ “រូបភាពអាសអាភាសកុមារ”។ ការផ្ដាល់ប្ដូរនៃវាក្យស័ព្ទនេះ គឺផ្អែកទៅលើអំណះអំណាងថាសម្ភារៈផ្លូវភេទដែលបង្ហាញ ឫតំណាងឲ្យកុមារ គឺជាការបង្ហាញយ៉ាងច្បាស់មួយ និងទម្រង់មួយនៃអំពើរំលោភបំពានផ្លូវភេទលើកុមារ និងមិនត្រូវបានពណ៌នាថាជារូបភាពអាសអាភាសនោះទេ។

តើ CSAM ខុសច្បាប់ដែរ ឫទេ?

ប្រសិនបើចាត់ទុកថាជារូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ការផលិត ការចែកចាយ CSAM គឺខុសច្បាប់ក្រោមក្របខណ្ឌច្បាប់កម្ពុជា។

នៅក្នុងច្បាប់ស្ដីអំពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨  រូបភាពនិងសម្ភារៈអាសអាភាសនៃកុមារមានន័យថា សម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដែអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលបង្ហាញពីរូបរាងអាក្រាតរបស់អនិតិជនដែលធ្វើឲ្យរំភើប ឫរំជើបរំជួលដល់ចំណង់ផ្លូវភេទ។

តើខ្ញុំអាចដឹងថាវាខុសច្បាប់ បានយ៉ាងដូចម្តេច?

យោងតាមនិយមន័យនៃរូបភាព និងសម្ភារៈអាសអាភាសនៃកុមារនៅក្នុងច្បាប់ដែលបានលើកឡើងខាងលើ រាល់រូបភាព CSAM (ជារូបភាព ​ឫវីដែអូ) ដែលបង្ហាញពីរូបរាងអាក្រាតរបស់កុមារ ដែលធ្វើឲ្យរំភើប ​ឫរំជើបរំជួលដល់ចំណង់ផ្លូវភេទ គឺត្រូវបានចាត់ទុកថារូបភាព និងសម្ភារៈអាសអាភាសនៃកុមារដែលនឹងខុសច្បាប់ប្រសិនបើរូបភាពបែបនេះត្រូវបានផលិត និងចែកចាយ។

តើមានអ្វីកើតឡើង បន្ទាប់ពីខ្ញុំបានរាយការណ៍?

របាយការណ៍របស់អ្នកនឹងត្រូវបានពិនិត្យដោយអ្នកវិភាគរបស់យើង ដើម្បីកំណត់ភាពខុសច្បាប់ និងចំណាត់ថ្នាក់របស់វា។​ អ្នកវិភាគនឹងធ្វើការតាមដាន និងកំណត់ទីតាំងដែលផ្ទុ្កកមាតិកា តាមរយៈអាសយដ្ឋាន IP និងអនុវត្តនិតិវិធីនៃការបញ្ជួនព័ត៌មាន និងការលុបចោលទៅកាន់ភ្នាក់ងារដែលទទួកខុសត្រូវ (នគរបាល ISP ឫបណ្ដាញរាយការណ៍ពិសេសដទៃទៀត)។ បើរកឃើញថាខុសច្បាប់ ដោយផ្អែកលើច្បាប់នៃប្រទេសសមី រូបភាពនោះនឹងត្រូវបានលុបចេញពីអ៊ីនធឺណិត។ ការរាយការណ៍របស់អ្នក ក៍អាចអនុញ្ញាតិឲ្យនគរបាលកំណត់អត្តសញ្ញាណជនរងគ្រោះ និងនាំយកជនល្មើសដើម្បីស្វែងរកយុត្តិធម៌។

kmKhmer
Scroll to Top