ភាគីពាក់ព័ន្ធ

IHC ក៏ធ្វើការជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតដូចជា រដ្ឋាភិបាល ឧស្សាហកម្មអ៊ីនធឺណិត សាលារៀន ភ្នាក់ងារទេសចរណ៍ និងសង្គមស៊ីវិលដើម្បីជួយដល់ការងាររបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

Safer Internet Day

ក្នុងរយៈពេលជាងមួយឆ្នាំ Internet Safer Day (SID) បានក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រតិទិនសុវត្ថិភាពអនឡាញ។

ECPAT Sverige (ស៊ុយអែត)

ត្រូវបានបង្កើតឡើងជាអង្គការក្រៅរដ្ឋាភិបាលក្នុងឆ្នាំ 1996 ហើយជាសមាជិកនៃបណ្តាញសកលរបស់ ECPAT International ដែលមានតំណាងនៅក្នុងប្រទេសជាង 70 ។ ECPAT​ Sweden សហការជាមួយអង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងផ្នែកខ្លះនៃឧស្សាហកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

យើងផ្តល់តម្លៃចំពោះភាពជាដៃគូ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន / ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារទាមទារឱ្យមានដំណោះស្រាយជាសកល

រដ្ឋាភិបាល: យើងគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលដែលមានភារកិច្ចការពារកុមារដោយផ្តល់នូវភស្តុតាងដែលមានមូលដ្ឋានលើការយល់ដឹងអំពីបញ្ហាលើអ៊ីនធឺណិត និងជួយពួកគេបង្កើតផែនការសកម្មភាពដោយផ្អែកលើភស្តុតាងនៃការការស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត

  • សង្គមស៊ីវិល: IHC ចែករំលែកព័ត៌មានអំពីនិន្នាការនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាមួយអង្គការសង្គមស៊ីវិលដទៃទៀតនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ និងសម្របសម្រួលការបញ្ជូនករណីដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត។
  • ឧស្សាហកម្មអ៊ីនធឺណិត: យើងគៀងគរប្រតិបត្តិករអ៊ីនធឺណិត(ISP) អ្នកគ្រប់គ្រងគេហទំព័រ អ្នកផ្តល់មាតិកា ។ល។ ឱ្យចូលរួមក្នុងសកម្មភាពសិក្សាតាមរយៈការសន្ទនានិងសិក្ខាសាលាដែលពួកគេអាចបង្កើនការយល់ដឹងអំពីហានិភ័យនៅលើអ៊ីនធឺណិត របៀបដែលពួកគេអាចចូលរួមក្នុងការបញ្ឈប់បញ្ហា និងអនុសាសន៍ដើម្បីធ្វើឱ្យសេវាកម្មរបស់ពួកគេមានសុវត្ថិភាពសម្រាប់អតិថិជនខ្លួន។
  • សាលារៀន: យើងផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស គ្រូបង្រៀន និងសមាជិកនៃអ្នកគ្រប់គ្រងតាមរយៈការបណ្ដុះបណ្ដាលនិងសកម្មភាពលើកកម្ពស់ការយល់ដឹងដើម្បីឱ្យពួកគេចេះការពារខ្លួន បង្រៀនសិស្សដទៃទៀត និងអនុវត្តគោលនយោបាយការពារកុមារនៅក្នុងស្ថាប័នរបស់ពួកគេដើម្បីការពារហានិភ័យដែលអាចកើតមាននៅលើអ៊ីនធឺណិត។ ពួកគេក៏ដឹងពីអ្វីដែលត្រូវធ្វើ និងអាចរាយការណ៍បាននៅពេលពួកគេជួបប្រទះរូបភាព និងសម្ភារៈអាសអាភាសកុមារនៅលើអ៊ីនធឺណិត។ 
  • ទីភ្នាក់ងារទេសចរណ៍: យើងលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងជួយពួកគេបង្កើតដំណោះស្រាយដើម្បីបង្ការលទ្ធភាពនៃការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លួវភេទលើកុមារពីការប្រើប្រាស់សេវា។ យើងក៏ផ្តល់ជូននូវដំបូន្មាន និងអនុសាសន៍ដើម្បីលើកកម្ពស់ការការពារកុមារនៅក្នុងអាជីវកម្មរបស់ពួកគេ។
APLE និងសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាសហការរៀបចំសិក្ខាសាលាពេញមួយថ្ងៃស្តីពីការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវីស័យទេសចរណ៍

បន្តភ្ជាប់ទៅធនធានសំខាន់ៗផ្សេងទៀត

អង្គការការពារកុមារ (ពី INHOPE)

INSAFE: www.saferinternet.org

INHOPE / INSAFE Web Portal: www.saferinternet.eu

eNACSO: www.enacso.eu

Childnet: www.childnet-int.org

End Child Pornography and Trafficking (ECPAT): www.ecpat.org

Family Online Safety Institute (FOSI): www.fosi.org

International Center for Missing and Exploited children (ICMEC): www.icmec.org

Media Awareness Network: www.media-awareness.ca

International Save the Children Alliance: www.savethechildren.net

ផ្នែកឧស្សាហកម្ម

Microsoft: www.microsoft.com

Vodafone: www.vodafone.com

Telefonica: www.telefonica.com

GSMA: www.gsmworld.com

Euroispa: www.euroispa.org

AOL: www.aol.com

T-Online: www.t-online.net

kmKhmer
Scroll to Top