សារសុវត្ថិភាពតាមអនឡាញ

សារសុវត្ថិភាពសម្រាប់អ្នកអាជីប

វាមិនត្រឹមតែអាចការការពារសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ អ្នកក៍អាចចែករំលែកវាជាមួយនឹងកុមារ និងជួយការពារពួកគេឲ្យមានសុវត្ថិភាពផងដែរ។

កុមារស្គាល់ និងប្រើប្រាស់កម្មវិធីអ៊ីនធឺណិតជាច្រើនដែលពួកគេចូលចិត្ត ប៉ុន្តែពួកគេមិនបានដឹងពីហានិភ័យផ្សេងៗដែលកើតមានចំពោះពួកគេនោះទេ។ ដូច្នេះសូមបង្រៀនពួកគេឲ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

ព័ត៌មានខ្លះត្រូវបានបង្ហោះដោយកុមារតាមអ៊ីនធឺណិត អាចត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងពួកគេវិញ។

នៅពេលដែលកុមារដឹងថាពួកគេនឹងត្រូវគេស្តាប់ ពួកគេនឹងដឹងថាត្រូវមករកអ្នកដើម្បីទទួលបានជំនួយក្នុងករណីមានគ្រោះថ្នាក់។

បើកុមារទុកចិត្តអ្នក ពួកគេនឹងមករកអ្នកនៅពេលពួកគេមានអារម្មណ៍មិនល្អ ឫមានបញ្ហាជាមួយនរណាម្នាក់លើអនឡាញ។

កុមារអាចដឹងពីរបៀបប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ប៉ុន្តែពួកគេត្រូវការដំបូន្មានរបស់អ្នកអំពីអត្តចរិត និងឥរិយាបទរបស់ពួកគេលើអនឡាញ។

មនុស្សគ្រប់គ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកុមារឱ្យមានសុវត្ថិភាពតាមអនឡាញ។

ត្រូវអនុវត្ត​រាល់វិធានការសុវត្ថិភាព ប្រសិនបើកុមារសម្រេចចិត្តទៅជួបមិត្តភក្ដិពួកគេដែលស្គាល់តាមអនឡាញ។
 
ការទៅជួបផ្ទាល់ជាមួយមនុស្សដែលទើបតែស្គាល់តាមអនឡាញអាចនឹងមានគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៍ដោយ ប្រសិនបើពួកគេបានពិនិត្យលើស្ថានភាព ហើយសម្រចថាមានសុវត្ថិភាពក្នុងការជួប ត្រូវប្រាកដថាពួកគេបានប្រាប់មនុស្សធំដែលពួកគេទុកចិត្ត ការជួបនោះនឹងត្រូវធ្វើឡើងនៅទីសាធារណៈ និងត្រូវមាននរណាម្នាក់ទៅជាមួយ។

ខណៈពេលដែលអ៊ីនធឺណិតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារ វាក៏មានហានិភ័យផងដែរ។ ត្រូវប្រាកដថាពួកគេមិនចំណាយពេលច្រើនជាមួយសកម្មភាពតាមអនឡាញ។

បើអ្នកបានដឹងពីករណីរំលោភបំពានផ្លូវភេទតាមអនឡាញ សូមរាយការណ៍ជាបន្ទាន់!

ការរាយការណ៍របស់អ្នកផ្ដល់លទ្ធភាពឲ្យមានការលុបចេញនូវមាតិកាដែលខុសច្បាប់ និងកុមារអាចទទួលបានការសង្រ្គោះនិងសេវាគាំទ្រសមស្រប ខណៈដែលជនល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ការទប់ស្កាត់វាគឺចាប់ផ្តើមពីការយល់ដឹងអំពីគ្រោះថ្នាក់ និងដឹងពីកន្លែងដែលត្រូវរាយការណ៍អំពីអាកប្បកិរិយាគួរឱ្យសង្ស័យ។

ការការពារចាប់ផ្ដើមពីការយល់ដឹងអំពីគ្រោះថ្នាក់ និងដឹងពីវិធីរាយការណ៍អំពីករណីដែលសង្ស័យ។

en_USEnglish
Scroll to Top