ការស្រាវជ្រាវនិងការផ្សព្វផ្សាយ

ដើម្បីពង្រឹងសារសំខាន់ៗ ការយល់ដឹង និងការផ្សព្វផ្សាយដែលផ្អែកលើភ័ស្តុតាង IHC ធ្វើការជាមួយដៃគូ អ្នកពាក់ព័ន្ធ និងស្ថាប័នស្រាវជ្រាវដើម្បីធ្វើនិងរួមចំណែកដល់កិច្ចការស្រាវជ្រាវដែលមើលទៅលើបញ្ហាបច្ចុប្បន្ននិងកំពុងលេចឡើងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារលើអ៊ីនធឺណិត និងទំនាក់ទំនងរវាងកត្តាគ្រោះថ្នាក់នៅលើអ៊ីនធឺណិតនិងនៅក្រៅអ៊ីនធឺណិត។ តាមរយៈការងារស្រាវជ្រាវ  IHC បានទទួលចំណេះដឹងគ្រប់គ្រាន់និងព័ត៌មានផ្អែកលើភស្តុតាងនៃបញ្ហាដែលប៉ះពាល់ដល់កុមារដែលកំពុងប្រើប្រាស់អ៊ីនធឺណិត ហើយនឹងប្រើប្រាស់ភស្តុតាងទាំងនេះដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សា/ធនធានលើអ៊ីនធឺណិត និងចូលរួមការឆ្លើយតបរបស់យើងក្នុងការលុបបំបាត់អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

តារាងនៃរបាយការណ៍សិក្សាស្រាវជ្រាវកន្លងមក

ការស្រាវជ្រាវដែលបានផ្សព្វផ្សាយ

  • តើជនល្មើសផ្លូវភេទលើកុមារគួរត្រួវបានបណ្ដេញចេញពីកម្ពុជាដែរឫទេ?
  • វិធីសាស្ត្រលួងលោមនៅក្នុងប្រទេសកម្ពុជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមដងផ្លូវ
  • ការសិក្សាស្តីពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា

បានចូលរួមក្នុងការសិក្សាថ្នាក់ជាតិមួយដើម្បីធ្វើការវាយតំលៃពីការគំរាមកំហែងនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជា លក្ខណៈដែលបានកើតឡើងជាក់ស្ដែង ស្ថានភាពដែលនាំឱ្យកុមារងាយរងគ្រោះ និងក្រុមដែលអាចមានហានិភ័យខ្ពស់។ គោលបំណងរួមនៃការសិក្សានេះគឺដើម្បីស្វែងយល់ពីលក្ខណៈនិងវិសាលភាពនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា រួមទាំងសមត្ថភាពនីតិប្បញ្ញត្តិនានានិងភាគីពាក់ព័ន្ធសំខាន់ៗ (រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល) ដើម្បីដោះស្រាយបញ្ហាជាលក្ខណៈជាតិយោងទៅតាមគោលការណ៍ណែនាំស្តីពីការឆ្លើយតបផ្នែកម៉ូឌុល

ការលើកទឹកចិត្តរបស់សំរាប់ការស្រាវជ្រាវរួមមាន:

  • គូសបញ្ជាក់អំពីនិន្នាការលើអ៊ីនធឺណិតដែលកំពុងរីកចម្រើនដើម្បីធ្វើបច្ចុប្បន្នភាពហានិភ័យនិងយុទ្ធសាស្ត្រការពារ
  • ចែករំលែកការរកឃើញជាមួយកុមារ ឪពុកម្តាយ / អ្នកថែទាំ អ្នកជំនាញ និងសហគមន៍មូលដ្ឋាន
    កំណត់សកម្មភាពដែលអាចធ្វើបាននិងអនុសាសន៍នានាផ្អែកលើភស្តុតាងដើម្បីបង្កើតផែនការសកម្មភាពថ្នាក់ជាតិក្នុងការដោះស្រាយបញ្ហានៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ
  • គាំទ្រអង្គការផ្សេងៗដែលមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ និងអនុវត្តកិច្ចអន្តរាគមន៍ជាក់លាក់នៅកម្ពុជាសម្រាប់ការការបង្កា ការការពារ និងការផ្តល់សេវាផ្សេងៗ
  • អភិវឌ្ឍធនធានសិក្សានិងយុទ្ធសាស្ត្រផ្តោតលើការផ្លាស់ប្តូរអាកប្បកិរិយាជាពិសេសក្នុងចំណោមកុមារនិងយុវវ័យ

នៅលើទំព័រនេះអ្នកនឹងរកឃើញនូវការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយនិងអង្គការដៃគូនានា។