Daily Archives: June 3, 2020

គន្លឹះ១០សម្រាប់អ្នកអប់រំឬគ្រូបង្រៀនដែលប្រើប្រាស់កម្មវិធី Zoom ដើម្បីធ្វើអោយថ្នាក់រៀនតាមអនឡាញរបស់អ្នកមានសុវត្ថិភាព

Zoom គឺជាកម្មវិធីសន្និសីទវីដេអូឥតគិតថ្លៃ និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលរួមបញ្ចូលលក្ខណៈពិសេសជាច្រើនសម្រាប់រៀបចំការប្រជុំ និងការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះ​ វាគ្មានអ្វីប្លែកទេដែលថានៅពេលដែលថ្នាក់រៀនបានផ្លាស់ប្តូរទៅប្រព័ន្ធអនឡាញ ដោយសារតែការបិទសាលារៀនក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ គ្រូបង្រៀន និងអ្នកអប់រំជាច្រើនបានជ្រើសរើសយកកម្មវិធី Zoom ដើម្បីបង្រៀនសិស្សានុសិស្សរបស់ពួកគេពីចម្ងាយ។ ប៉ុន្តែទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីនេះផ្តល់ជូន ការកើនឡើងយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់បានបង្ហាញនូវការគំរាមកំហែងសុវត្ថិភាពជាច្រើនផងដែរ។ ដោយសារកម្មវិធី Zoom ដំបូងឡើយត្រូវបានគេរចនាឡើងសម្រាប់សន្និសីទអាជីវកម្មជាជាងការបង្រៀនតាមប្រព័ន្ធអនឡាញ ដូច្នេះកម្មវិធីនេះមិនសូវបានគិតគូរពីការប្រើប្រាស់របស់កុមារនោះទេ។ កម្មវិធីនេះបានរួមបញ្ចូលនូវចំណុចពិសេសដូចជាការចែករំលែកអេក្រង់ និងការថតសម្លេងដែលអាចមានប្រយោជន៍ក្នុងការប្រជុំបែបអាជីវកម្ម ប៉ុន្តែអាចធ្វើឱ្យកុមារប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលរៀនតាមប្រព័ន្ធអនឡាញ ប្រសិនបើមានការទាញយកប្រយោជន៍ពីមនុស្សណាម្នាក់។ ការបំពានខាងសន្តិសុខនៅក្នុងកម្មវិធី Zoom ថ្នីៗនេះ ត្រូវបានគេឃើញមាននៅលើទំព័រសារព័ត៌មានទូទាំងពិភពលោក ដោយហេតុថាកុមារបានប្រឈមនឹងមាតិកាដែលបង្កគ្រោះថ្នាក់តាមរយៈកម្មវិធីនេះ។ ឧទាហរណ៍នាពេលថ្មីៗមួយ បានកើតឡើងនៅក្នុងចក្រភពអង់គ្លេសដែលអ្នកវាយប្រហារម្នាក់បានរំខានដល់វគ្គសន្ទនាក្នុងកម្មវិធី Zoom នៃថ្នាក់ហាត់ប្រាណមួយដោយធ្វើការចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទដល់កុមារចំនួន៦០នាក់ (អានព័ត៌មានពាក់ព័ន្ធតាមតំណភ្ជាប់ៈ https://www.theguardian.com/society/2020/may/07/zoom-hacker-streams-child-sex-abuse-footage-to-plymouth-children)។ រឿងហេតុធ្ងន់ធ្ងរមួយទៀតបានកើតឡើងនៅប្រទេសសិង្ហបុរីចំពោះកុមារីក្នុងម៉ោងសិក្សាមុខវិទ្យាភូមិវិទ្យាតាមរយៈកម្មវិធី Zoom។ ខណៈកំពុងសិក្សា កុមារីទាំងនោះបានឃើញរូបភាពអាសអាភាសដែលលេចនៅលើអេក្រង់របស់ពួកគេ ហើយអ្នកវាយប្រហារបានបញ្ចេញយោបល់បែបផ្លូវភេទ ​និងប្រមាថ។ ករណីនេះជាករណីមួយដែលនាំឱ្យក្រសួងអប់រំរបស់សិង្ហបុរីបញ្ឈប់ការប្រើប្រាស់កម្មវិធី Zoom សម្រាប់បង្រៀនសិស្ស (https://www.bangkokpost.com/world/1897805/stop-using-zoom-singapore-schools-told)។​ ការលួចចូលបែបនេះដោយការរំខានដោយចេតនាក្នុងកិច្ចប្រជុំ ឬការបង្រៀនដោយអ្នកចូលរួមដែលមិនបានអញ្ជើញត្រូវបានគេសំដៅជាទូទៅជា “Zoombombing” ហើយការណ៍នេះកំពុងកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក។ ខណៈពេលដែលក្រុមហ៊ុនបាននិងកំពុងធ្វើការឥតឈប់ឈរដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសុវត្ថិភាព និងធ្វើឱ្យប្រសើរឡើងនូវលក្ខណៈពិសេសដើម្បីជួយការពារអ្នកប្រើប្រាស់របស់ពួកគេ មានវិធានការប្រុងប្រយ័ត្នជាមុនជាច្រើនដែលអ្នកអាច   អនុវត្តដើម្បីទប់ស្កាត់ការរំខានដូចជា ‘Zoombombing’ ប្រសិនបើអ្នកប្រើប្រាស់ Zoom ជាការបង្រៀនតាមអនឡាញ។ ១.  […]