ធ្វើអោយអ៊ីនធើណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ...

ក្នុងនាមជាសមាជិកនៃបណ្តាញរាយការណ៍ពិសេសទាំង៤៧ ទូទាំងសកលលោក យើងចូលរួមក្នុងកិច្ចប្រឹងប្រែងសំដៅលុបបំបាត់សម្ភាររំលោភបំពានផ្លូវភេទលើកុមារ និងតស៊ូមតិជម្រុញអោយមានប្រព័ន្ធអ៊ីនធើណិតដ៏ល្អប្រសើរ។

ជូនដំណឹងនិងការដកហូត
បណ្តាញរាយការណ៍អនុវត្តតាមវិធិសាស្រ្តរបស់មូលនិធិ​ INHOPE និងធ្វើកិច្ចសហការជាមួយអ្នកអនុវត្តច្បាប់ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើណិត និងបណ្តាញរាយការណ៍ពិសេសផ្សេងទៀត។
អានបន្ត
ចំណេះដឹងអំពីសុវត្ថិភាព
យើងលើកកម្ពស់ចំណេះដឺង និងពង្រឹងទំនុកចិត្តដល់កុមារ យុវជន អាណាព្យាបាល និងអ្នកអាជីព អំពីហានិភ័យ និងវិធានការណ៍ទប់ស្កាត់។
អានបន្ត
ការស្រាវជ្រាវនិងតស៊ូមតិ
យើងធ្វើការជាមួយដៃគូ និងស្ថាប័នស្រាវជ្រាវដើម្បីពិនិត្យលើបញ្ហាកំពុងកើតឡើង​ និងទំនាក់ទំនងរវាងកត្តាគំរាមកំហែងក្នុងនិងក្រៅប្រព័ន្ធអ៊ីនធើណិត។
អានបន្ត

អំពីយើង

បណ្តាញរាយការណ៍ពិសេសតាមអ៊ីនធើណិតបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រោមជំនួយគាំទ្រពីមូលនិធិ INHOPE ។ បណ្តាញរាយការណ៍នេះជាយន្តការមួយផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងសម្ភាររំលោភបំពានផ្លូវភេទកុមារ និងផ្តល់អោយសហគមន៍នូវឧបករណ៍សម្រាប់រាយការណ៍អំពីការរំលោភបំពានឬកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

បណ្តាញរាយការណ៍ពិសេសនេះផ្តល់នូវមធ្យោបាយដ៏មានសុវត្ថិភាពសម្រាប់រាយការណ៍អំពីសម្ភាររំលោភបំពានផ្លូវភេទកុមារ​ និងសម្របសម្រួលការជូនដំណឹងដល់អ្នកអនុវត្តច្បាប់ដើម្បីដកហូតរូបភាពខុសច្បាប់ចេញពីអ៊ីនធើណិត​ និងស៊ើបអង្កេត។​

រួមគ្នាប្រយុទ្ធប្រឆាំងនឹងសម្ភាររំលោភបំពានផ្លូវភេទកុមារ.

ខ្ញុំចង់រាយការណ៍អំពីសម្ភាររំលោភបំពានផ្លូវភេទកុមារ

ចំនួនករណីនៃបណ្តាញរាយការណ៍ពិសេស ឆ្នាំ២០១៩

៦៦

របាយការណ៍ទទួលបាន

៣៤

ករណីរូបភាពរំលោភបំពានកុមារ

៣០

មាតិកាដកហូតចេញពីអ៊ីនធើណិត

ដូម៉េនរឹបអូស

៣០

ករណីបញ្ជូនទៅម្ចាស់ដូម៉េនលុបចោល

បង្កើនចំណេះដឹងរបស់អ្នកតាមរយ:

មជ្ឈមណ្ឌលធនធានសិក្សារបស់យើង

វគ្គសិក្សាតាមអនឡាញ

វគ្គសិក្សាត្រូវបានអភិវឌ្ឍឡើងដើម្បីផ្តល់ព័ត៌មានតាមរយ:មេរៀននីមួយៗ ក្នុងគោលបំណងការពារឧត្តមប្រយោជន៍របស់កុមារ និងសុវត្ថិភាពរបស់ពួកគេគ្រប់ពេលវេលា។

សារសុវត្ថិភាព

យើងបង្កើត និងធ្វើបច្ចុប្បន្នភាពសារសុវត្ថិភាពសម្រាប់កុមារ អាណាព្យាបាល និងអ្នកអាជីព ដើម្បីណែនាំអំពីសុវត្ថិភាពអនឡាញ និងការបង្ការកត្តាគំរាមកំហែងតាមអនឡាញ។

ចំណេះដឹង

ធនធានសិក្សាសម្រាប់កុមារ អាណាព្យបាល និងអ្នកអាជីព បានបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹង និងពង្រឺងអំណាចអ្នកប្រើប្រាស់អ៊ីនធើណិត និងអ្នកមើលថែរកុមារ។

ព័ត៌មានសំខាន់ៗ

កំណើនយ៉ាងខ្ពស់នៃការប្រើប្រាស់វេទិកាតាមអនឡាញក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងការកើនឡើងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

ការរាតត្បាតនៃជំងឺកូវីដ១៩បានបង្ខំឱ្យកុមារនៅទូទាំងពិភពលោកផ្លាស់ប្តូរទម្លាប់ធម្មតានៃជីវិតរបស់ពួកគេ ទៅជាវិធីថ្មីនៃការប្រាស្រ័យទាក់ទង និងទំនាក់ទំនងសង្គម តាមរយៈការប្រើប្រាស់វេទិកា និងកម្មវិធីតាមអនឡាញកាន់តែច្រើន។ ស្របពេលដែលសាលារៀនត្រូវបានបិទទ្វារ ការរៀនសូត្រក៏ត្រូវបានផ្លាស់ប្តូរទៅជាការរៀនតាមអនឡាញ និងការរៀនតាមរយៈកម្មវិធីរៀនសូត្រពីចម្ងាយ។ ការជួបជាមួយមិត្តភក្តិ និងទំនាក់ទំនងសង្គមដែលធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមតាមអនឡាញ

អានបន្ត »

វិធានណែនាំសម្រាប់ឪពុកម្តាយ៖ កំណើនហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ និងអ្វីដែលឪពុកម្តាយអាចធ្វើបានដើម្បីបង្ការទប់ស្កាត់

សេចក្តីសង្ខេប ប្រសិនបើលោកអ្នកជាឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារដែលចំណាយពេលវេលាច្រើនតាមអនឡាញ        ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ វិធានណែនាំខាងក្រោមនេះនឹងអាចជួយអ្នកបាន៖ យល់ដឹងអំពីអ្វីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ នរណាជាជនល្មើស ហើយពួកគេអាចស្វែងរកកុមារតាមអនឡាញដោយរបៀបណា ដឹងពីកន្លែងដែលនាំឲ្យកុមារអាចជួបនឹងហានិភ័យតាមប្រព័ន្ធអនឡាញ ស្វែងយល់ពីវិធានការការពារផ្សេងៗដើម្បីអោយកុមារទទួលបានបទពិសោធន៍តាមប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព

អានបន្ត »

រក្សាទំនាក់ទំនង

តាមដានបណ្តាញទំនាក់ទំនងសង្គមរបស់យើងខ្ញុំដើម្បីទទួលបានព័ត៌មាននិងបច្ចុប្បន្នភាព