ទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថភាព (SID)

យើងគាំទ្រ ទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព (SID) ដើម្បីអនុវត្ត និងលើកកម្ពស់យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងអប់រំ ដើម្បីធ្វើឲ្យអ៊ីនធឺណិតកាន់តែល្អប្រសើរ។

ស្វែងរកព័ត៌មានបន្ថែម

តើទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព គឺជាអ្វី?

ប៉ុន្មានឆ្នាំមកនេះ ទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព (SID) បានក្លាយជាព្រឹត្តិការណ៍សំខាន់នៅក្នុងប្រតិទិនសុវត្ថិភាពអ៊ីនធឺណិត។ ចាប់ផ្តើមជាគំនិតផ្តួចផ្តើមនៃគម្រោង SafeBorders របស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០០៤ និងត្រូវបានទទួលយកដោយ Insafe Network ជាសកម្មភាពដំបូងបំផុតនៅឆ្នាំ ២០០៥។ ទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពបានរីកចម្រើនហួសពីតំបន់ភូមិសាស្ត្រជាប្រពៃណីរបស់ខ្លួន ហើយបច្ចុប្បន្នត្រូវបានគេប្រារព្ធនៅក្នុងប្រទេសប្រមាណ ១៤០ប្រទេសនៅទូទាំងពិភពលោក។

SID 2019

នៅថ្ងៃអង្គារទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ យុទ្ធនាការទិវាអ៊ីនធឺណិតកាន់តែសុវត្ថិភាពត្រូវបានប្រារព្ធធ្វើឡើងក្រោមពាក្យស្លោករួបរួមមួយគឺ “រួមគ្នាដើម្បីអ៊ីនធឺណិតកាន់តែល្អប្រសើរ” ។ SID 2019 បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងនាំមកនូវការចូលរួមចំណែករបស់ពួកគេដើម្បីធ្វើឱ្យអ៊ីនធឺណិតក្លាយជាកន្លែងដែលមានសុវត្ថិភាព និងល្អប្រសើរសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ និងយុវជន។

អានបន្ថែម