ប្រវត្តិ
បណ្ដាញរាយការណ៍ពិសេសតាមប្រព័ន្ធអ៊ីនធឺណិតកម្ពុជា (IHC) ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ដោយមានការគាំទ្រពីមូលនិធិ INHOPE និងបានដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ 2016 ប្ដាជ្ញាធ្វើឲ្យសហគមន៍អ៊ីនធឺណិតមានសុវត្ថិភាពសម្រាប់កុមារក្នុងការប្រើប្រាស់។ ដំណើរការដោយអង្គការ APLE IHC គឺជាសមាជិកនៃបណ្ដាញរាយការណ៍ពិសេសសាកលដែលផ្តល់នូវការតភ្ជាប់យ៉ាងសំខាន់ក្នុងការការពារ និងអន្តរាគមន៍ប្រឆាំងនឹងអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដើម្បីធានាថាបញ្ហាត្រូវបានស៊ើបអង្កេត ហើយប្រសិនបើរកឃើញថាខុសច្បាប់ ព័ត៌មាននឹងត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារអនុវត្តច្បាប់។
IHC ផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាពសម្រាប់សាធារណៈជនរាយការណ៍ពីរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) ដោយអនាមិក និងសម្របសម្រួលការជួនដំណឹងនិងការលុបចោល (Notice/Takedown) ដោយសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ និងបណ្ដាញរាយការណ៍ពិសេសដទៃទៀត ដើម្បីលុបចេញនូវមាតិកាដែលខុសច្បាប់ និងបញ្ហាត្រូវបានស៊ើបអង្កេត។
លើសពីនេះ IHC ក៍ធ្វើការទៅលើការអប់រំ និងការលើកកម្ពស់ការយល់ដឹងដោយផ្ដោតលើការបង្កើនការយល់ដឹងឲ្យកាន់តែប្រសើរអំពីហានិភ័យតាមប្រព័ន្ធអនឡាញ វិធានការរក្សាសុវត្ថិភាព និងការរាយការណ៍ពីរូបភាពឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារដើម្បីផ្ដល់អំណាចដល់កុមារ ឪពុកម្ដាយឫអាណាព្យាបាល អ្នកអាជីព សហគមន៍មូលដ្ឋានជាមួយនឹងចំណេះដឹងត្រឹមត្រូវ និងវិធីសាស្រ្ដរក្សាសុវត្ថិភាព ក៍ដូចជាការពារកុមារពីបញ្ហាផ្សេងៗតាមប្រព័ន្ធអនឡាញ។
IHC ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បណ្ដាញរាយការណ៍ពិសេសផ្សេងទៀតរបស់ INHOPE និងបណ្ដាឧស្សាហម្មអ៊ីនធឺណិត (ISP, ESP, Webmaster) ដើម្បីសម្របសម្រួលបញ្ជួនពត៌មាន និងលុបចោលនូវមាតិកាដែលខុសច្បាប់ ឫជំរុញការស៊ើបអង្កេតបន្ត។ IHC បានចូលរួមទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព (Safer Internet Day) តាំងពីឆ្នាំ 2017 ដើម្បីលើកកម្ពស់យុទ្ធនាការសកលដោយការបង្កើត ការតភ្ជាប់ និងការចែករំលែកសារអប់រំ និងព័ត៌មានដើម្បីលើកកម្ពស់ការយល់ដឹង។
ការតំឡើងបណ្តាញរាយការណ៍ពិសេសនេះត្រូវបានគាំទ្រនិងឧបត្ថមដោយមូលនិធិ INHOPE និងប្រតិបត្ដិការបច្ចុប្បន្នរបស់ IHC បានទទួលការឧបត្ថម្ភដោយអង្គការ ECPAT Sweden តាមរយៈកម្មវិធី Swedish Radio Aid និងអង្គការ Terre des Hommes Netherlands។