រក្សាសុវត្ថិភាពកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត

មេរៀន

វីដេអូ

៧៥%

សញ្ញប័ត្របញ្ជាក់

+៦ម៉ោង

រយ:ពេល

ខ្មែរ

ភាសា

ទិដ្ឋភាពទូទៅ

ក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនពីវិធីអនុវត្តដ៏ល្អបំផុតដើម្បីការពារកុមារពីការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

យើងសង្ឃឹមថា អ្នកនឹងឆ្លៀតពេលដើម្បីសិក្សាវគ្គនេះ ហើយយកព័ត៌មានដែលអ្នកទទួលបានមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងជួយផ្សព្វផ្សាយចំណេះដឹងដល់អ្នកដទៃទៀត ដើម្បីធានាឲ្យបានថា កុមារមានសុវត្ថិភាពរួចផុតពីហានិភ័យនៃការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។

តាមរយៈវគ្គសិក្សានេះ អ្នកនឹងតម្រូវឲ្យផ្តោតការយកចិត្តទុកដាក់ទៅលើស្ថានភាពអនឡាញដោយ​ យល់ដឹងពីផ្នែកផ្សេងៗគ្នា ដែលកុមារអាចប្រឈមទៅនឹងការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណេត និងស្គាល់ពីវិធីអនុវត្តនូវវិធានការណ៍សុវត្ថិភាពដើម្បីការពារកុមារពីគ្រោះថ្នាក់នៅពេលប្រើប្រាស់អ៊ីនធឺណិត។

តើអ្នកនឹងទទួលបានអ្វីពីវគ្គសិក្សានេះ?

វគ្គសិក្សានេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដោយអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ដែលជាអង្គការឈានមុខគេមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៣មក។​ 

នៅចុងបញ្ចប់នៃវគ្គសិក្សានេះអ្នកនឹងអាច៖

តើវគ្គសិក្សានេះត្រូវបានធ្វើឡើងសម្រាប់នរណាខ្លះ?

វគ្គសិក្សានេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នក​ធ្វើការផ្ទាល់ជាមួយកុមារ ដូចជាគ្រូបង្រៀន បុគ្គលិកសង្គម បុគ្គលិកមកពីអង្គការមិនមែនរដ្ឋាភិបាលដែលជួយដល់កុមារ ឬអ្នកមាន វិជ្ជាជីវៈផ្សេងទៀតដែលមានទំនាក់ទំនងផ្ទាល់ឬដោយប្រយោលជាមួយកុមារតាមរយៈការងាររបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ អ្នកដែលចង់ទទួលបានចំណេះ ដឹងអំពីវិធីធ្វើឱ្យកុមារមានសុវត្ថិភាពពីការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ ត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងវគ្គសិក្សានេះ។

បរិបទនៃវគ្គសិក្សានេះទាក់ទងជាពិសេសទៅនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជា ទោះយ៉ាងណា វគ្គសិក្សាភាគច្រើនទាក់ទងនឹងអ្នកជំនាញមកពីគ្រប់ទីកន្លែងដែលចង់ពង្រីកចំណេះដឹងរបស់ពួកគេស្តីពីការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងរៀនអំពីយន្តការការពារកុមារដ៏ល្អប្រសើរបំផុតទាក់ទងនឹងសុវត្ថិភាព​តាមប្រព័ន្ធអ៊ីនធឺណិត។

Play Video

ប្លង់មេរៀន

ក្នុងមេរៀនេះ

 • អ្នកនឹងស្វែងយល់ពីនិយមន័យសំខាន់ៗអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ និងយល់ដឹងពីពាក្យគន្លឹះសម្រាប់ប្រើប្រាស់។  
 • អ្នកនឹងរៀនពីទម្រង់នៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ​​​ និងដឹងអំពីតើនរណាជាជនល្មើសតាមអនឡាញ។

ក្នុងមេរៀននេះ

 • អ្នកនឹងរៀនពីកត្តាដែលដាក់កុមារក្នុងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទ​ និងពីរបៀបដែលជនល្មើសទាក់ទាញកុមារតាមអ៊ីនធឺណិត។ 
 • អ្នកនឹងរៀនពីអ្វីដែលអ្នកអាចធ្វើបានដោះស្រាយកត្តាហានិភ័យទាំងនោះ និងដើម្បីបង្ការកុមារពីគ្រោះថ្នាក់។

ក្នុងមេរៀននេះ

 • អ្នកនឹងយល់ដឹងអំពីរបៀបដែលការកេងប្រវ័ញ្ចផ្លូវភេទប៉ះពាល់ដល់សុខុមាលភាពកុមារ​ និងសញ្ញាសម្គាល់មួយចំនួនដេលលេចចេញបន្ទាប់ពីការរំលោភបំពាន។ 
 • អ្នកនឹងយល់ពីរបៀបឆ្លើយតប​ និងអ្វីត្រូវធ្វើនៅពេលកុមារនិយាយប្រាប់អំពីការរំលោភបំបាន។

ក្នុងមេរៀននេះ

 • អ្នកនឹងរៀនពីរបៀបអ៊ីនធឺណិតជួយសម្រួលដល់ការប្រព្រឹត្តអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។
 • អ្នកនឹងរៀនពីពាក្យសំខាន់ៗទាក់ទងនឹងបច្ចេកវិទ្យាអ៊ីនធឺណិត​និងស្វែងយល់ពីការចែកចាយព័ត៌មានតាមអ៊ីនធឺណិត និងរបៀបដែលជនល្មើសស្វែងរកព័ត៌មានទាំនោះ។

ក្នុងមេរៀននេះ

 • អ្នកនឹងរៀនពីក្របខណ្ឌច្បាប់ជាតិនិងអន្តរជាតិ ដែលមានបច្ចុប្បន្នសម្រាប់ដោះស្រាយអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ។
 • អ្នកនឹងស្វែងយល់ពីកត្តាប្រឈម​ និងចន្លោះប្រហោងនៃច្បាប់។

ក្នុងមេរៀននេះ

 • អ្នកនឹងរៀនពីរបៀបបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ។  
 • អ្នកនឹងរៀនពីរបៀបធ្វើការជាមួយអ្នកដទៃដើម្បីបញ្ឈប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនលាញ។

ចុងបញ្ចប់​ អ្នកត្រូវបំពេញតេស្តបញ្ចប់ដើម្បីទទួលបានលិខិតបញ្ជាក់ការសិក្សា។

តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមឬនៅ?

en_USEnglish
Scroll to Top