ទស្សនៈវិស័យ

សហគមន៍មួយដែលមានយុត្តិធម៌ផ្នែកសង្គមនិងច្បាប់រឹងមាំដែលក្នុងនោះកុមារទាំងអស់មានសុវត្ថិភាពពីអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ។

ជាមួយនឹងចក្ខុវិស័យថ្មីអង្គការសកម្មភាពដើម្បីកុមារ (APLE) ដំណើរការដោយមានជំនឿថាការពង្រឹងស្ថាប័នដែលពាក់ព័ន្ធនឹងការការពារកុមារទាំងផ្នែកសង្គមនិងច្បាប់គឺជាអាទិភាពខ្ពស់បំផុតក្នុងការសម្រេចបាននូវការផ្លាស់ប្តូរប្រកបដោយចីរភាពរយៈ​ពេលវែង។

បេ​សកកម្ម​របស់​យើង

យើងមានបំណងពង្រឹងយន្តការសង្គមនិងច្បាប់ជាតិសម្រាប់ការការពារកុមារដែលងាយរងគ្រោះ ឫទទួលរងផលប៉ះពាល់ពីអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

អំពើកេងបេវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតគឺជាបញ្ហាសកល ហើយក៍កំពុងមានការព្រួយបារម្មណ៍កាន់តែខ្លាំងនៅប្រទេសកម្ពុជាផងដែរ។ ការលុបបំបាត់បញ្ហានេះតម្រូវឱ្យមានដំណោះស្រាយជាសកលដែលប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែធ្វើការរួមគ្នាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ។

REPORT CSAM

នៅឆ្នាំ 2016 អង្គការ APLE បានដាក់ឲ្យដំណើការនូវបណ្ដាញរាយការពិសេស ដែលជាបណ្ដាញរាយការណ៍លើអ៊ីនធឺណិតដំបូងគេនៅកម្ពុជា មានឈ្មោះថាអ៊ីនធឺណិតហតឡាញខេមបូឌា / Internet Hotline Cambodia (IHC) ជាការផ្តួចផ្តើមថ្មីមួយដើម្បីទប់ស្កាត់និងប្រឆាំងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ អង្គការ APLE បានចាប់ផ្ដើមដោះស្រាយបញ្ហានេះបន្ទាប់ពីមានទិន្នន័យស្រាវជ្រាវបង្ហាញថាមានអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ហើយមានសក្តានុពលកើនឡើង។

ដោយធ្វើការឆ្ពោះទៅរកការធ្វើឱ្យសហគមន៍អនឡាញកាន់តែមានសុវត្ថិភាពសម្រាប់កុមារ IHC ធ្វើការដើម្បី:

  • បង្ការអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត
  • កាត់បន្ថយរូបភាពឫសម្ភារៈដែលមានលក្ខណៈរំលោភបំពានផ្លូវភេទលើកុមារលើបណ្ដាញអ៊ីនធឺណិត
  • ជួយកុមារដែលរងផលប៉ះពាល់ដោយលុបរូបភាពរបស់ពួកគេចេញពីអ៊ីនធឺណិត
  • ជួយអ្នកអនុវត្តច្បាប់ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះនិងចាត់វិធានការរកយុតិ្តធម៌ប្រឆាំងនឹងជនល្មើស

“My Department has successfully collaborated with IHC of the APLE NGO in a number of cases in which we were able to support the victim and bring the perpetrator to justice. IHC assistance helped us remove the illegal content of child sexual abuse we traced as being hosted in another country”

ការងាររបស់ IHC រួមចំណែកដល់ភាពជោគជ័យនៃទស្សនវិស័យនិងបេសកកម្មរបស់អង្គការ APLE។ តាមរយៈការធ្វើការជាមួយដៃគូផ្សេងៗ IHC សង្ឃឹមថានឹងជួយពង្រឹងយន្តការសង្គមនិងច្បាប់ឲ្យកាន់តែរឹងមាំដើម្បីការពារកុមារពីអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីធឺណិត។