អំពីយើង

បណ្តាញរាយការណ៍បន្ទាន់

បង្កើតឡើង និងដំណើរការដោយអង្គការ APLE តាំងពីឆ្នាំ ២០១៥ ដោយមានការគាំទ្រពីសមាគមនៃបណ្តាញរាយការណ៍បន្ទាន់តាមអុីនធើណិតសកល។ 

សមាជិករបស់ INHOPE

សមាជិកនៃបណ្តាញរាយការណ៍បន្ទាន់សកលឈានមុខគេរបស់ INHOPE ដែលបច្ចុប្បន្នមានសមាជិកចំនួន ៤៦ កំពុងប្រតិបត្តិការនៅក្នុង ៤២ប្រទេសជុំវិញពិភពលោក 

បណ្តាញរាយការណ៍បន្ទាន់សហការជាមួយអ្នកអនុវត្តច្បាប់ និងផ្នែកឧស្សាហកម្ម។

បណ្តាញរាយការណ៍បន្ទាន់សហការយ៉ាងជិតស្និទ្ធជាមួយអ្នកអនុវត្តច្បាប់ ក្រុមហ៊ុនផ្តល់សេវាអុីនធើណិត / អេឡិចត្រូនិច និងបណ្តាញរាយការណ៍បន្ទាន់ផ្សេងទៀតនៅជុំវិញពិភពលោកដែលអាចផ្តល់លទ្ធភាពសម្រាប់ការជូនដំណឹងនិងដកយករូបភាពដែលជាមាតិកាខុសច្បាប់និងរំលោភបំពានលើកុមារចេញពីអុីនធើណិត។

បេសកកម្មនិងចក្ខុវិស័យ

បណ្តាញរាយការណ៍បន្ទាន់ចែករំលែក និងចូលរួមចំណែកដល់ចក្ខុវិស័យ និងបេសកកម្មរបស់ APLE កម្ពុជា ។ ចក្ខុវិស័យរបស់យើងគឺសហគមន៍មួយដែលមានប្រព័ន្ធយុត្តិធម៌សង្គមនិងច្បាប់រឹងមាំដែលកុមារមានសុវត្ថិភាពពីការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ។ បេសកកម្មរបស់យើងគឺដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌សង្គម និងច្បាប់សម្រាប់ការការពារកុមារដែលរងផលប៉ះពាល់ពីការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ។

បណ្តាញរាយការណ៍បន្ទាន់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការពារកុមារ។

បណ្តាញរាយការណ៍បន្ទាន់ធានាថាបញ្ហាទាំងនេះត្រូវបានបញ្ជូនទៅអ្នកអនុវត្តច្បាប់សម្រាប់ធ្វើការស៊ើបអង្កេត ហើយជនរងគ្រោះត្រូវបានជួយសង្គ្រោះ។ 

បណ្តាញរាយការណ៍បន្ទាន់អាចជួយសង្គ្រោះ និងគាំទ្រដល់ជនរងគ្រោះ។

បណ្តាញរាយការណ៍បន្ទាន់ជួយអ្នកអនុវត្តច្បាប់ដើម្បីកំណត់អត្តសញ្ញាណ និងជួយសង្គ្រោះកុមាររងគ្រោះ តាមរយៈព័ត៌មានដែលផ្តល់ទៅឱ្យអ្នកអនុវត្តច្បាប់។ វាក៏ជួយកុមារ និងក្រុមគ្រួសាររបស់ពួកគេឱ្យទទួលបានសេវាគាំទ្រសមស្រប តាមរយៈការវាយតម្លៃពីតម្រូវការ និងសម្របសម្រួលបញ្ជូន។

សំណួរសួរជាញឹកញាប់

ISP សំដៅដល់ក្រុមហ៊ុនផ្តល់សេវាអុីនធើណេត ដែលមានន័យថាជាស្ថាប័នដែលផ្តល់ការភ្ជាប់សេវាអុីនធើណិត។ នេះក៏សំដៅទៅលើអ្នកផ្តល់សេវាអេឡិចត្រូនិក។

ការជូនដំណឹងនិងដកហូតចេញគឺជានីតិវិធីសម្រាប់ស្នើសុំឱ្យអ្នកផ្តល់សេវាបង្ហោះគេហទំព័រ (HP) ឬម៉ាស៊ីនស្វែងរកដើម្បីលុបចោល ឬបិទការចូលប្រើព័ត៌មានខុសច្បាប់ ឬផុតសុពលភាព ដែលមាននៅលើគេហទំព័ររបស់ពួកគេ។
services.

បណ្តាញរាយការណ៍បន្ទាន់អាចឱ្យសាធារណជនរាយការណ៍ព័ត៌មានអនាមិកតាមអុីនធើណិតដែលពួកគេសង្ស័យថាខុសច្បាប់។ អ្នកវិភាគនឹងធ្វើការស៊ើបអង្កេតលើរបាយការណ៍ ហើយប្រសិនបើមានការអះអាងថាខុសច្បាប់ ពួកគេនឹងធ្វើសកម្មភាពដើម្បីដកហូតមាតិកាចេញពីអុីនធើណិតឱ្យបានលឿនបំផុត។

មាតិកា (រូបភាព-សម្ភារៈរំលោភបំពានផ្លូវភេទកុមារ) ត្រូវបានលុបចោលគឺជាពេលវេលាកត់ត្រានៅ (ICCAM) ដែលបណ្តាញរាយការណ៍បន្ទាន់បញ្ជាក់ថាជារូបភាព និង / ឬវីដេអូត្រូវបានដកយកចេញពីអុីនធើណិត។

en_USEnglish
Scroll to Top